ក្រុមបាល់ទាត់បិសាចក្រហម Manchester United បាននឹងកំពុងរៀបចំតម្លៃខ្លួនកីឡាកររបស់ខ្លួនចំនួន ៥រូបដែល នឹងអាចចាកចេញពីក្រុមក្នុង រដូវក្ដៅខាងមុខនេះ ខណៈពេលដែលក្រុមបិសាចក្រហម នឹងបញ្ឍប់មិនអោយមានការបន្តកុងត្រាថ្មីរវាងកីឡាករទាំង៥ នេះ។

កីឡាករទាំង៥ ដែលក្រុម Manchester United ដាក់ឈ្មោះចេញក្នុងរដូវកាលដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ រួមមានកីឡាករ Chris Smalling ត្រូវបានក្រុមបិសាចក្រហម ដាក់លក់ក្នុងតម្លៃខ្លួន ២៥លានផោន ឯកីឡាករ Matteo Darmian និង Daley Blind ត្រូវបានក្រុមដាក់តម្លៃខ្លួនលក់ចេញក្នុងតម្លៃខ្លួន ១៤លានផោន រីឯកីឡាករ Luka Shaw និង Andre Herrera នឹងដាក់លក់ក្នុងតម្លៃខ្លួន ២៨លានផោន។

គួរអោយដឹងផងដែរថា កីឡាករទាំង៥ រូបនេះក្នុងពេលបច្ចុប្បន្ន បាននឹងកំពុងមានការចរចារជាមួយ ក្រុមអនាគតរបស់ពួកគេ បន្ទាប់ពីពួកមួយចំនួននៅតែជាជម្រើសទី២ របស់លោក Jose Mourinho ក្នុងជំនួបប្រកួតនានា ៕

photo of Manchester United stars
Manchester unwanted stars during

ប្រភព៖ thesun