Manchester United ​កំពុងត្រៀម​បន្តកិច្ចសន្យា​ថ្មី​២​ឆ្នាំ​ទៀត​ ដើម្បីរក្សា​ទុក​ខ្សែការពារ Eric Bailly ដល់​ឆ្នាំ​២០២២ ។ កិច្ច​សន្យា​របស់​កីឡាករ​សញ្ជាតិ​កូតឌីវ័ររូបនេះ​គ្រោងចប់នៅរដូវក្តៅនេះ ប៉ុន្តែ Manchester United​ ចង់​ពន្យារកិច្ច​សន្យា​បន្ថែមទៀត។

photo of Eric Bailly
​ខ្សែការពារ Eric Bailly

ខ្សែការពាររូបនេះមិនទាន់​បាន​បង្ហាញមុ​ខក្នុងក្រុមជម្រើស​ Man Utd ​នៅឡើយ​ទេ​នៅ​រដូវកាល​នេះ បន្ទាប់ពី​រងរបួស​ក្បាល​ជង្គង់​ អំឡុង​ប្រកួត​កម្តៅសាច់ដុំមុនរដូវកាល​ ប៉ុន្តែ​លោក Ole Gunnar Solskjaer បាន​សារភាព​ថា Baily អាចនឹង​មាន​ឱកាសចូលរួម​ក្នុងក្រុមជម្រើស Man Utd សម្រាប់​ជំនួប​ជាមួយ​ក្រុម Liverpool ។

photo of Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer
លោក Solskjaer បាន​និយាយថា “​គាត់ជិត​នឹង​ត្រឡប់​មក​វិញ ហើយ​។ គាត់អាចនឹងត្រឡប់​មកវិញនៅចុងសប្តាហ៍នេះ។ សង្ឃឹមថា គាត់អាចលេង​បាន​៩០នាទីពេញ”។
Ole Gunnar Solskjaer
​ខ្សែការពារ Eric Bailly