ក្លឹប Manchester United បានឈានដល់កិច្ចព្រមព្រៀង ក្នុងការលក់ខ្សែការពារ Ashley Young ទៅឲ្យ Inter Milan នៅខែមករានេះ ក្នុងតំលៃ ១៥លានអឺរ៉ូ ជាមួយនឹងលក្ខខណ្ឌមួយចំនួន ហើយកីឡាកររូបនេះ នឹងធ្វើដំណើរទៅទីក្រុង Milan នៅថ្ងៃសុក្រមុនពេលធ្វើតេស្ដសុខភាព។

photo of Ashley Young
Ashley Young

ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Antonio Conte កៀកនឹងនាំយកកីឡាករ Leonardo Spinazzola មកកាន់ទឹកដី San Siro ជាថ្នូរនឹងការផ្ដល់ជូន Matteo Politano ទៅ Roma វិញ ប៉ុន្ដែការដោះដូរនេះ ទំនងមិនប៉ះពាល់ដល់ការផ្ទេររបស់ Young ឡើយ។

គួររំឮកថា Man United បានផ្ដល់សំណើបន្ដកុងត្រាថ្មីទៅឲ្យ Young កាលពីដើមខែកន្លងទៅ ប៉ុន្ដែអតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ បានបដិសេធសំណើនេះ។

Young បានបង្ហាញវត្តមាននៅលើទីលានបាន ១៨ប្រកួតក្នុងរដូវកាលនេះ ប៉ុន្ដែរូបគេជាប់ជម្រើស១១នាក់ដំបូង តែ១០ប្រកួតប៉ុណ្ណោះនៅក្នងលីគ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Ole Gunnar Solskjaer៕