photo of Carabao Cup
Manchester United ធ្លាក់ចេញពីការប្រកួត Carabao Cup ក្រោយចាញ់បាល់ប៉េណាល់ទី Derby County

Derby County បានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅក្នុង league cup ដោយការទទួលជ័យជំនះលើ Manchester United ។ក្លឹប Championship បានរក្សាការប្រកួតឱ្យនៅស្មើរបន្ទាប់មកក៏ធ្វើបានយ៉ាងល្អក្នុងការស៊ុតបាល់ប៉េណាល់ទី។

ក្រុមបិសាចក្រហម Manchester United បានធ្លាក់ចេញពីពានរង្វាន់ Carabao Cup ត្រឹមជុំទី៣ ក្រោយភ្លាត់ចាញ់ក្រុមមកពីលីកទី២ Derby County ដោយបាល់កាត់សេចក្ដីប៉េណាល់ទីក្នុងលទ្ធផល ៧-៨ ក្រោយប្រកួតស្មើគ្នានៅក្នុងម៉ោងធម្មតា ២-២។

photo of Carabao Cup
Manchester United ធ្លាក់ចេញពីការប្រកួត Carabao Cup ក្រោយចាញ់បាល់ប៉េណាល់ទី Derby County
photo of Carabao Cup
Manchester United ធ្លាក់ចេញពីការប្រកួត Carabao Cup ក្រោយចាញ់បាល់ប៉េណាល់ទី Derby County

Man United មានការចាប់ផ្ដើមបានយ៉ាងល្អ នៅបីនាទីក្រោយមកពួកគេបាននាំមុខដោយគ្រាប់បាល់ពីកីឡាករ Juan Mata ។ រកគ្រាប់បាល់ដំបូងតាំងពីនាទី៣ ឲ្យក្រុមម្ចាស់ផ្ទះនាំមុខ ប៉ុន្ដែត្រូវក្រុមភ្ញៀវតាមស្មើវិញដោយការស៊ុតបាល់ប៉េណាល់ទីយ៉ាងស្អាត នៅនាទី៥៩ របស់កីឡាករ Wilson។ លុះចូលដល់នាទី៦៧ អ្នកចាំទី Sergio Romero បានទះបាល់ក្រៅប្រអប់គ្រោះថ្នាក់ ធើ្វឲ្យអាជ្ញាកណ្ដាលសម្រេចពិន័យកាតក្រហម។ ចូលដល់នាទី៨៦ កីឡាករ Marriott តែតមួយគ្រាប់នាំមុខឲ្យក្រុមភ្ញៀវ ប៉ុន្ដែ Fellaini អាចតាមស្មើបាននៅនាទី៩០+ ដោយការតែត ធើ្វឲ្យលទ្ធផលស្មើ ២-២។

ចូលដល់វគ្គប៉េណាល់ទីម្នាក់៥គ្រាប់ ក្រុមទាំង២ស៊ុតចូលដូចៗគ្នា ប៉ុន្ដែចូលដល់វគ្គស៊ុតបន្ថែមទៀតនោះ ខែ្សការពារ Jone បានភ្លាត់ស៊ុតមិនបានសម្រេច ក្រោយអ្នកចាំទីរបស់ Derby ហក់ត្រូវទិសដែលគេស៊ុត។ ចប់ការប្រកួត Man Utd ធ្លាក់ត្រឹមជុំទី៣ នៃពានរង្វាន់លំដាប់ទី៣ របស់អង់គ្លេស ដោយចាញ់ក្រុម Derby County ក្នុងលទ្ធផល ២-២ (ចាញ់ប៉េណាល់ទី ៧-៨)៕

photo of Carabao Cup
Derby County ទំលាក់ Manchester United ចេញពីការប្រកួត Carabao Cup ដោយចាញ់បាល់ប៉េណាល់ទី
photo of Carabao Cup
Derby County ទំលាក់ Manchester United ចេញពីការប្រកួត Carabao Cup ដោយចាញ់បាល់ប៉េណាល់ទី
Derby County មិនបានបាត់បង់ឱកាសប៉េណាល់ទីរបស់ខ្លួននោះឡើយ ហើយយកបាន៨គ្រាប់លើក្រុម Man united នៅពេលដែល Phil Jones បានបាត់បង់ឱកាសប៉េណាល់ទីរបស់គាត់នោះ។​