photo of basel vs manchester
basel vs manchester of Champoins league

ក្រុមបិសាចក្រហម Manchester United ត្រូវមានការខាតបង់ ខណៈដែលចាញ់ក្រុម Basel ក្នុងលទ្ធផល 1-0 ដោយគ្រាប់បាល់នៅចុងម៉ោងក្នុងការប្រកួតជម្រុះពូល A របស់ពួកគេនៅទឹកដី St Jakob-Park កាលពីថ្ងៃពុធ ។

ក្រុម Manchester United មានការគ្រប់ដណ្ដឹបយ៉ាងខ្លាំងនៅដើមតង់ទី 1 ហើយមានឱកាសដ៏ល្អដើម្បីបើកពិន្ទុ ប៉ុន្តែការប្រកួតបានបញ្ចប់តង់ទី 1 ត្រឹមលទ្ធផល 0-0 ដដែល។

កីឡាករ Romelu Lukaku ត្រូវបានបង្ហាញពីឱកាសដំបូងក្នុងរយៈពេល 12 នាទី ពីបញ្ចូនរបស់ Paul Pogba ប៉ុន្តែអ្នកចាំទី Tomas Vaclik បានជួយសង្រ្គោះយ៉ាងលឿនដើម្បីជួយ Basel ។

គ្រោះថ្នាក់នៅមិនទាន់បញ្ចប់នៅឡើយទេ ខណៈដែលកីឡាករ Marouane Fellaini បានបញ្ជូនបាល់ឲ្យកីឡាករ Daley Blind ប៉ុន្តែកីឡាករ Manuel Akanji បានប្រញាប់ប្រញាល់ដើម្បីជួយសង្រ្គោះយ៉ាងលឿនពីការស៊ុតបញ្ចូលទីរបស់ពួកគេ។

Fellaini គួរតែបានស៊ុតបាល់នៅនាទីទី 16 ពេលដែលរូបគេបានទទួលបាល់ពីការ Free Kick របស់កីឡាករ Blind នៅខាងស្តាំ បើទោះបីជាខ្សែប្រយុទ្ធបែលហ្ស៊ិករូបនេះបានធ្វើអោយមានការខកខានរកគ្រាប់បាល់នៅខាងឆ្វេងម្ដងទៀតក៏ដោយ។

ប៉ុន្តែក្រុម Basel បានទទួលជ័យជម្នះនៅចុងម៉ោងដោយកីឡាករ Michael Lang បានស៊ុតបញ្ជូលទីបានយ៉ាងល្អ នៅនាទីទី 88 ដោយការបញ្ចូនបាល់ពីមិត្តរួមក្រុមរបស់គាត់។នៅចុងបញ្ចប់  Basel ក៏បានទទួលជម្នះដោយ​លទ្ធផល 1-0 ។

ប្រភពពី៖ foxsportsasia