photo of Romelu Lukaku
ខ្សែប្រយុទ្ធ Romelu Lukaku

Inter Milan បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុម Manchester United ក្នុងការចុះហត្ថលេខាខ្សែប្រយុទ្ធ Romelu Lukaku ក្នុងតម្លៃ ៨០លានអឺរ៉ូ (៧៤ លានផោន)។ គួររំលឹកផងដែរថាកាលពីខែកក្កដា បិសាចក្រហម Man.United បានបដិសេធសំណើដេញថ្លៃចំនួន ៥៤លានផោនម្តងរួចមកហើយ ខណៈម្ចាស់ជើងឯក Premier League ១៣សម័យចង់បានតម្លៃប្រហាក់ប្រហែលនិងតម្លៃខាងលើពោលគឺដូចដែលក្លឹបធ្លាប់ផ្តល់អោយ Everton កាលពី ២ឆ្នាំមុន។

photo of Romelu Lukaku
Romelu Lukaku

កាលពីថ្ងៃអង្គារ Lukaku ត្រូវបានក្លឹបធ្វើការផាកពិន័យ បន្ទាប់ពីខកខានមកចូលរួមហ្វឹកហាត់កាលពីថ្ងៃអង្គារ ស្របពេលកីឡាករអន្តរជាតិប៊ែលហ្សិក Lukaku វ័យ ២៦ឆ្នាំនៅហ្វឹកហាត់ជាមួយអតីតក្រុម Anderlecht អស់រយៈពេល ២ថ្ងៃមកហើយ។ ខណៈដែលភ្នាក់ងាររបស់ខ្លួនគឺលោក Federico Pastorello បានធ្វើដំណើរទៅទីក្រុងឡុងដ៍កាលពីថ្ងៃពុធក្នុងគោលបំណងដោះស្រាយលើការផ្ទេរនេះ។

photo of Romelu Lukaku
Romelu Lukaku

Lukaku ក៏ត្រូវបានក្លឹបម្ចាស់ជើងឯក Serie A គឺ Juventus ប្រជែងគ្នាចង់បានរូបគេមករួមក្រុមនៅរដូវកាលថ្មី នេះទោះបីជារដូវកាលចាស់បានជួបបញ្ហារបួសកជើង ប៉ុន្តែទីបំផុតគឺក្រុម Inter Milan ដែលកំពុងតែដឹកនាំដោយ គ្រូបង្វឹកលោក Antonio Conte កំពុងនាំមុខយកកីឡាករដែលរូបលោកចាត់ទុកជាគោលដៅអាទិភាពរបស់ខ្លួនមកកាន់ប្រទេសអ៊ីតាលីនាពេលខាងមុខនេះហើយ។