ខ្សែប្រយុទ្ធ Anthony Martial របស់ក្រុមបិសាចក្រហម Manchester United អាចនឹងចាកចេញពីក្លឹបនៅខែមករានេះ។

Anthony Martial
Anthony Martial

Eurosport អះអាងថាប្រធានក្លឹបបានបើកភ្លើងខៀវដល់ភ្នាក់ងាររបស់កីឡាករសញ្ជាតិបារាំងរូបនេះដើម្បីស្វែងរកក្លឹបថ្មីនៅរដូវកាលដោះដូរកីឡាករខែមករាខាងមុខនេះ។

យោងតាមប្រភពបានឲ្យដឹងថាក្រុម Atletico Madrid បានបង្ហាញការចាប់អារម្មណ៍ទៅលើកីឡាករវ័យ ២៥ឆ្នាំរូបនេះមុនពេល Antoine Griezmann បានចូលរួមជាមួយពួកគេវិញ។

ក្លឹបបិសាចក្រហម Man United រំពឹងថានឹងលក់ Martial ក្នុងតម្លៃ ៤០ លានផោនខណៈប្រាក់ខែរបស់កីឡាកររូបនេះគឺប្រហែល ២៥០ ០០០ ផោនក្នុងមួយសប្តាហ៍ដែលអាចជាចំណុចសំខាន់ក្នុងការតាមប្រមាញ់ក្លឹបថ្មី។

កិច្ចសន្យារបស់ ខ្សែប្រយុទ្ធ Anthony Martial បច្ចុប្បន្នជាមួយក្រុម Man United នឹងត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២៤ ៕