ក្រុមជម្រើសជាតិ​អ៊ីតាលី​មិន​បាន​ឡើង​ទៅ​ប្រកួត​ World Cup 2022 ក្រោយ​ប្រកួត​ចាញ់​ក្រុមជម្រើសជាតិ​ម៉ាសេដូនី​ខាង​ជើង​ ក្នុង​វគ្គ​ជម្រុះ​ Play-off ១-០ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២២ (ម៉ោង​កម្ពុជា)។

Roberto Mancini
Roberto Mancini

ទោះ​ជា​ក្រុម​អ៊ីតាលី​មិន​បាន​ឡើង​ទៅ​ដល់​ការ​ប្រកួត​ World Cup លើក​នេះ​ លោក​ Roberto Mancini បាន​និយាយ​ឲ្យ​តម្រុយ​ថ្ងៃ​នេះ​នៅ​ក្នុង​សន្និសីទ​កាសែត​​​ត្រៀម​ប្រកួត​មិត្ត​ភាព​នឹង​ក្រុមជម្រើសជាតិ​តួកគី​ក្នុង​ន័យ​ថា​ លោក​អាច​នឹង​បន្ត​ធ្វើ​ជា​គ្រ​របស់​ក្រុម​អ៊ីតាលី​បន្ត​ទៀត​។

លោក​ Mancini បាន​និយាយ​ថា​៖” ខ្ញុំ​ធ្លាប់​បាន​និយាយ​ជា​មួយ​ លោក​ Gabriele Gravina (ប្រធាន​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​) យើង​មាន​គំនិត​ដូច​គ្នា​ទាំង​អស់​។ យើង​នឹង​និយាយ​ពិភាក្សា​គ្នា​បន្ថែម​ទៀត​បន្ទាប់​ពី​ការ​ប្រកួត​នេះ​។ យើង​នឹង​គិត​មួយៗ​ពី​អ្វី​ដែល​ក្រុម​យើង​ត្រូវ​បំពេញ​បន្ថែម​នៅ​ពេល​អនាគត​ “។

ទាក់ទង​នឹង​មូលហេតុ​ចង់​បន្ត​នៅ​ដឹកនាំ​ក្រុម​អ៊ីតាលី​ លោក​ Mancini បាន​ឆ្លើយ​ថា​ លោក​នៅ​ក្មេង​ លោក​ពេញ​ចិត្ត​នឹង​ការងារ​នេះ​ ហើយ​លោក​ចង់​ឈ្នះ​ពាន​ Euro និង​ World Cup៕