ក្លឹបបាល់ទាត់ហង្សក្រហម Liverpool មានគម្រោងចុះកិច្ចសន្យាថ្មីបន្តជាមួយខ្សែប្រយុទ្ធ Sadio Mane ។

Sadio Mane
Sadio Mane

យោងតាមលោក Nicolo Schira បានបង្ហោះតាមគណនី Twitter របស់គាត់ថាបច្ចុប្បន្នក្លឹបហង្សក្រហម Liverpool កំពុងពិភាក្សាជាមួយខ្សែប្រយុទ្ធវ័យ ២៩ ឆ្នាំរូបនេះជុំវិញកិច្ចព្រមព្រៀងថ្មីរហូតដល់ឆ្នាំ ២០២៥ ។ ខណះកិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករសញ្ជាតិសេណេហ្គាល់រូបនេះនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២៣ ។

ខ្សែប្រយុទ្ធ Sadio Mane បានស៊ុតបញ្ចូលទីបាន ២ គ្រាប់ក្នុងការបង្ហាញខ្លួន ៤ ប្រកួតនៅ Premier League រដូវកាលនេះ។