Sadio Mane កំពុងតែធ្វើឱ្យលោក Jurgen Klopp ឈឺក្បាលម្នាក់ទៀតហើយ ក្រោយពីលោករងរបួសបាក់​ឆ្អឹង​មេដៃ​អំឡុង​ពេល​ហ្វឹកហាត់​ជាមួយជម្រើជាតិត្រៀម​ប៉ះ ស៊ូដង់​​នៅ​ពាន Africa Cup of Nations។

Mane ជាកីឡាករទី3របស់ Liverpool ដែររងរបួសបន្ទាប់ពី Salah និង Van Dijk
Mane ជាកីឡាករទី3របស់ Liverpool ដែររងរបួសបន្ទាប់ពី Salah និង Van Dijk

ពិតណាស់ កីឡាករសម្ខាន់ៗរបស់លោក Jurgen Klopp ដូចជា ខ្សែប្រយុទ្ធ  Mohamed Salah ខ្សែការពារ Virgil Van Dijk ជាពិសេស Mane នេះតែម្ដងបានរបួស អំឡូងជួយជម្រើសជាតិរបស់ខ្លួន។

ទោះបីជារបួសមិនធ្ងន់ធ្ងរខ្លាំងក៏ដោយ ប៉ុន្តែគាត់ប្រហែលជាអាចមិនជួយជម្រើសជាតិរបស់ខ្លួនប៉ះ ស៊ូដង់ឡើយ នឹង Liverpool នៅក្របខ័ណ្ឌ Premier League ប៉ះ Huddersfield  នៅ​ចុង​សប្ដាហ៍​នេះ។ គួរតែដឹងហើយថា Salah បានរបួសស្មា នឹង Van Dijk របួសឆ្អឹងជំនី​ ខណៈអ្នករបួសនៅពេលជួយជម្រើសជាតិរបស់ខ្លួនដូចគ្នា៕

ប្រភព៖ Metro