ខ្សែប្រយុទ្ធឆ្នើម Sadio Mane បានយល់ព្រមលើលក្ខខណ្ឌកិច្ចសន្យារយៈពេលវែងថ្មីជាមួយក្លឹបហង្សក្រហម Liverpool ក្នុងកុងត្រារយះពេល 5 ឆ្នាំទៀតជាមួយក្លឹបមួយនេះ។

Mane បន្តកិច្ចសន្យាថ្មីរយៈពេល5ឆ្នាំទៀតជាមួយក្លឹប Liverpool
Mane បន្តកិច្ចសន្យាថ្មីរយៈពេល5ឆ្នាំទៀតជាមួយក្លឹប Liverpool

កីឡាករជម្រើសជាតិសេនីហ្គាល់ វ័យ26ឆ្នាំ បានបន្តកុងត្រាថ្មីជាមួយ Liverpool កាលពីយប់មិញ ដោយចុះកុងត្រារហូតដល់ឆ្នាំ2023 ខណៈដែលតាំងពីចប់រដូវកាលមក ធ្លាប់មានពាក្យចចាមអារ៉ាមថា ក្លឹប Real Madrid ចាប់អារម្មណ៍ចង់បាន។ យ៉ាងណាក្តី Mane សម្រេចចិត្តនៅជាមួយ Liverpool បន្តទៀត ជាមួយដៃគូដ៏ល្អដូចជា Mohamed Salah និង Roberto Firmino ដែលទើបបន្តកុងត្រាដល់ឆ្នាំ2023ដូចគ្នា។

កីឡាករក្រុមជម្រើសជាតិសេណេហ្គាលរូបនេះបានចូលរួមជាមួយក្រុមហង្សក្រហមពីក្លិប Southampton នៅក្នុងកិច្ចសន្យាដែលមានតម្លៃ 30លានផោន កាលពីរដូវក្តៅឆ្នាំ 2016 ហើយបានក្លាយទៅជាខ្សែប្រយុទ្ធដ៏មុតស្រួចមួយរូបរបស់ក្រុមជើងឯកទ្វីអឺរ៉ុបប្រាំសម័យកាលមួយនេះផងដែរ៕

ប្រភព៖ BBC