ខ្សែប្រយុទ្ធ​ Sadio Mane ត្រូវ​បាន​គេ​ដឹង​ថា​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ផ្ញើ​កាដូរ​ចំនួន​ ១៥០សម្រាប់​ ទៅ​ឲ្យ​បុគ្គលិក​ក្លឹប​ Liverpool គ្រប់​ផ្នែក​ទាំង​អស់​ ដើម្បី​ជា​ការ​អរគុណ​ដែល​បាន​ជួយ​គេ​កន្លង​មក​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail ក្នុង​ថ្ងៃ​នេះ​។

Sadio Mane
Sadio Mane

នៅ​ក្នុង​កាដូរ​នេះ​បាន​ភ្ជាប់​ជា​មួយ​នឹង​ប្រអប់​សុកក្រឡា​ រូបថត​គេ​ ក៏​ដូច​ជា​ក្រដាស​សម្ដែង​ការ​អរគុណ​ដែល​បាន​ជួយ​គាំទ្រ​គេ​ ក៏​ជា​មាន​សំណេរ​ You Never Walk Alone ។

Mane បាន​រួម​រស់​ជា​មួយ​ Liverpool ៦ឆ្នាំ​ ចូល​រួម​២៦៩ប្រកួត​ និង​ស៊ុត​ចូល​ ១២០គ្រាប់​ ដោយ​ឈ្នះ​ពាន​ជា​ច្រើន​ជា​មួយ​ក្លឹប​ទាំង​ PL និង​ Champions League។

កីឡាករ​នេះ​ផ្លាស់​ទៅ​កាន់​ Bayern Munich ក្នុង​រដូវកាល​ថ្មី​នេះ​ ក្នុង​តម្លៃ​ប្រមាណ​ ៤២លាន​ដុល្លារ​៕