Mane ផ្ដោតសំខាន់ទៅលើការឈ្នះរបស់ Liverpool ជាជាងភាពជោគជ័យតែខ្លួនឯង
ខ្សែប្រយុទ្ធ Sadio Mane បាននិយាយទៅកាន់អ្នកកាសែតក្រោយឈ្នះប្រកួត UEFA Champions League វគ្គ៨ក្រុមចុងក្រោយ តង់ទី១ រវាង Liverpool តទល់នឹង Benfica ក្នុងលទ្ធផល ៣-១ នៅក្នុងថ្ងៃនេះថា គេផ្ដោតទៅលើការឈ្នះរបស់ក្លឹប ជាជាងភាពជោគជ័យរកគ្រាប់បាល់បានច្រើនតែឯង។

Mane បាននិយាយថា៖” ដូចអ្វីដែលខ្ញុំតែងតែនិយាយរហូតមកអញ្ចឹងថា ការឈ្នះរបស់ក្រុមខ្ញុំសំខាន់ ជាងខ្ញុំស៊ុតរកគ្រាប់បាល់បានតែឯង។ ខ្ញុំស៊ុតចូលបានមួយគ្រាប់ក្នុងថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ តែអ្វីដែលសំខាន់ជាងនេះទៅទៀតគឺមិត្តរួមក្រុមខ្ញុំក៏ស៊ុតចូលជួយឲ្យឈ្នះផងដែរ “។
កីឡាករនេះបន្តថា៖” យើងនឹងរង់ចាំការប្រកួតមួយតង់ទៀតលើដីរបស់យើងដើម្បីបញ្ចប់ការងារមួយនេះ។ សប្ដាហ៍នេះគឺចាប់ផ្ដើមដោយអស្ចារ្យណាស់ យើងមិនអាចរំពឹងអ្វីល្អជាងហ្នឹងនោះទេ អញ្ចឹងហើយវាធ្វើឲ្យយើងត្រៀមឲ្យបានកាន់តែល្អសម្រាប់ប្រកួតតង់ខាងមុខ “។
Liverpool នឹងត្រូវប៉ះជាមួយ Benfica ក្នុងប្រកួតខាងលើតង់ទី២ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ខាងមុខ៕