photo of  Manuel Pellegrini
Manuel Pellegrini បានក្លាយជាអ្នកចាត់ការថ្មីរបស់ West Ham

លោក Manuel Pellegrini បានក្លាយជាអ្នកចាត់ការថ្មីនៅលីកកំពូលអង់គ្លេស Premier League ក្រោយចុះកុងត្រា៣ឆ្នាំជាមួយក្លឹប West Ham។

ក្លិបបាល់ទាត់ញញួរយក្ស West Ham បន្ទាប់ពីចែកផ្លូវជាមួយលោក David Moyes ភ្លាមក៏ប្រកាសពី បុរសវ័យ៦៤ឆ្នាំ Manuel Pellegrini ហើយបានចុះហត្ថលេខា៣ឆ្នាំជាមួយ West Ham បន្ទាប់ពីឈប់ ដឹកនាំក្លឹបចិន Hebei China Fortune កាលពីពេលថ្មីៗ។

Pellegrini ឈ្នះពាន Premier League និង League Cup ជាមួយ Man City និងនាំក្រុមឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League កាលពី២ឆ្នាំមុន។ មិនត្រឹមតែប៉ុណ្ណោះអ្នកចាត់ការថ្មីរបស់ West Ham នេះក៏ទទួលបានថ្លៃឈ្នួលខ្ពស់កំដាប់ទីបីនៅ Premier League ផងដែរបន្ទាប់ពី Pep Guardiola និង Jose Mourinho៕

photo of Manuel Pellegrini
Manuel Pellegrini បានក្លាយជាអ្នកចាត់ការថ្មីរបស់ West Ham