photo of Diego Maradona
Diego Maradona

លោក Maradona​​ បាននិយាយប្រាប់  Ronaldo ថា រូបគេគួរតែកែទម្លាប់នេះចេញ បើសិនជាគាត់ចង់ក្លាយជាកីឡាករដ៏អស្ចារ្យគ្រាប់ពេល ។

CR7 បានអះអាងថា គាត់គឺជាកីឡាករល្អបំផុតដែលមិនធ្លាប់មានបន្ទាប់ពីគាត់បានឈ្នះពានរង្វាន់ Ballon d’Or មួយទៀតកាលពីដើមខែនេះ ។

អតីត​កំពូល​កីឡាករ Maradona ជឿ​ថា ម្ចាស់​ពានរង្វាន់​ Ballon d’Or រូបនេះអាច​នឹង​ក្លាយ​ទៅ​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​បើ​គេ​លេង​ឲ្យ​ល្អ​ទាំង​នៅ​លើ​ទីលាន និង រៀប​ឬកពារ​ឲ្យ​សមរម្យ​ក្រោយ​ការ​ប្រកួត ។

Diego Maradona គាត់បានបន្ថែមថា លោក​បាន​ឃើញ​កីឡាករ​ល្អ​បំផុត​ពីរ​បី​នាក់​ដែរ​ដូចជា៖ Di Stefano, Cruyff ហើយ​និង Messi។ Cristiano Ronaldo អាចស្ថិតនៅក្នុងផងដែរ ប៉ុន្តែ​លុះ​ត្រា​ណា​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​​កែប្រែ​ចរិត​របស់​គេ​សិន ។

Ronaldo ត្រូវបានរំលឹកពីការប្រជែងគ្នារបស់គាត់ជាមួយនឹងកីឡាករ Messi នៅពេលដែលអ្នកគាំទ្ររបស់ Al Jazira បានស្រែកឱ្យអាហ្សង់ទីន ក្នុងអំឡុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Club World Cup ជាមួយក្រុម Real Madrid នៅសប្តាហ៍នេះ ។

photo of Cristiano Ronaldo
Cristiano Ronaldo of Real Madrid

ប្រភពពី៖ thesun