photo of Gareth Bale
Gareth Bale of Real Madrid

គ្រូបង្វឹកសញ្ចាតិអាហ្សង់ទីនលោក Diego Maradona បាននិយាយថាក្លឹប Real Madrid គួរតែលក់កីឡាករឆ្នើម Gareth Bale និងចុះហត្ថលេខាលើខ្សែប្រយុទ្ធនេះដែលគាត់ជឿជាក់ថាជា កីឡាករដ៏សំខាន់ ។

Bale បានជួបបញ្ហារបួសតាំងពីបានចូលរួមជាមួយក្រុម Real កាលពីឆ្នាំ 2013 គាត់បានឈ្នះពានរង្វាន់ជាច្រើន ជាមួយនឹងក្លឹបនេះក្នុងរយៈពេល 4 ឆ្នាំមកហើយ ។

ទោះបីជាយ៉ាងណាក៏ដោយលោក Maradona មានអារម្មណ៍ថាក្រុម Los Blancos ត្រូវតែលក់កីឡាករសញ្ចាតិ Wales (Bale) និងចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹប Paris Saint-Germain  គឺ Kylian Mbappe ។

photo of Kylian Mbappe
Kylian Mbappe of Paris Saint-Germain

គាត់បានប្រាប់សារព័ត៌មាន Diario AS ថា “ខ្ញុំគិតថាពួកគេត្រូវតែទិញ Mbappe ។ Mbappe សម្រាប់ខ្ញុំគាត់គឺជាកីឡាករដ៏សំខាន់មួយនៅក្នុងកីឡាបាល់ទាត់ ខ្ញុំគិតថាគាត់មានទេពកោសល្យច្រើន” ។

“ហើយហេតុអ្វីបានជា លោក Florentino Perez មិនចុះហត្ថលេខាលើរូបគេ ? ខ្ញុំបានប្រាប់គាត់ថា វាគឺជាពេលដែលយើងបានឃើញគ្នាទៅវិញទៅមកនៅ FIFA ។ ប៉ុន្តែគាត់បាននិយាយមកខ្ញុំថា អ្នកដឹងទេថាខ្ញុំមាន Cristiano” ។

ប្រភពពី៖ soccerladuma