Diego Maradona
Diego Maradona

អតីតវីរបុរសរបស់អាហ្សង់ទីនលោក Diego Maradona ត្រូវបានតែងតាំងជាគ្រូបង្វឹកនៃក្លឹប Dorados de Sinaloa ដែលកំពុងលេងក្នុងលីគលំដាប់ទី2 របស់ប្រទេសម៉ិកស៊ីកូ ។

កាសែតម៉ិកស៊ិកបានអះអាងថាលោក Maradona ត្រូវបានជួលឱ្យជំនួសលោកFrancisco Gamez ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ក្លឹបនេះ Dorados de Sinaloa ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2003 ខណៈដែរគ្រូបង្វឹករបស់ក្លឹប  Man City លោក Pep Guardiola ក៏ធ្លាប់បានលេងនៅទីបាន 6ខែដែរនៅឆ្នាំ 2015/2016 រួចក៏លោកបញ្ចប់អាជីពរបស់លោកក្នុងនាមជាកីឡាករបាល់ទាត់នៅឆ្នាំ 2016 តែម្ដង៕

ប្រភពពី៖ BBC