អតីតវីរបុរស Diego Maradona បានរិះគន់ពេញៗមាត់ទៅលោក Jorge Sampaoli ដែលជាគ្រូបង្វឹករបស់ជម្រើសជាតិអាហ្សង់ទីន បន្ទាប់ពីក្រុមរងលទ្ធផលខកចិត្ត ស្មើគ្នាជាមួយអ៊ីស្លង់ ក្នុងការប្រកួតបើកឆាក World Cup របស់ខ្លួន។

photo of Diego Maradona
លោក Diego Maradona

ពិតណាស់ ក្រុមជម្រើសជាតិអាហ្សង់ទីន បានប្រកួតបើកឆាកក្នុងព្រឹត្តិការណ៍ World Cup ជាមួយនឹងលទ្ធផលត្រឹម 1ទល់នឹង1 ជាមួយ អ៊ីស្លង់ ខណៈទម្រង់លេងរបស់ក្រុម គឺរៀបចំមិនបានល្អឡើយ គឺកីឡាករលេងមិនត្រូវគ្នាសោះ។

អតីតខ្សែបម្រើរបស់ Barcelona​​ រូបនេះបាននិយាយថា៖ «ខ្ញុំពិតជាខឹងចំពោះគ្រូបង្វឹក របស់ជម្រើសជាតិនេះណាស់។ វាគឺជាការធ្វេសប្រហែសមួយដែលគ្រូបង្វឹកគ្មានការត្រៀមខ្លួនទុកជាមុនពេលលេង ទល់នឹងក្រុមអ៊ីស្លង់ដែលមានកីឡាករកម្ពស់ខ្ពស់ចាប់ពី1,90ម៉ែត្រ សឹងគ្រប់គ្នា»

លោកបន្តទៀតថា «លោក Sampaoli មិនបានត្រៀមខ្លួនឱ្យបានត្រឹមត្រូវសម្រាប់ការប្រកួតនេះឡើយ ហើយថែមទាំងបន្ទោសកីឡាករទៀត។ សម្រាប់ខ្ញុំមិនបន្ទោសកីឡាករទេ គឺខ្ញុំបន្ទោសគ្រូបង្វឹកព្រោះទម្រង់លេងរបស់ក្រុម គឺរៀបចំមិនបានល្អ។ បើអាហ្សង់ទីននៅតែបែបនេះទៀតលោក Sampaoli បាច់ត្រឡប់មកផ្វះវិញទេ»


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com