អតីតវីរបុរសរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនលោក Diego Maradona បានបង្ហើបអោយដឹងថាគាត់នឹងប្រាប់តារាឆ្នើម Lionel Messi ឱ្យចូល​និវត្តន៍​ពី​​ជម្រើសជាតិអាហ្សង់ទីនទៅមិនចាំបាច់ខ្វល់ពីជម្រើសជាតិទៀតទេ។

Lionel Messi
Lionel Messi

ការប្រកួត  World Cup 2018 អាហ្សង់ទីនបានធ្លាក់នៅវគ្គ 6ក្រុមដោយម្ចាស់ជើង​ឯកបារាំង នឹងការប្រកួតមិត្តភាពអាហ្សង់ទីន ប៉ះ ​អ៊ីរ៉ាក់និងប្រេស៊ីល លោកមិនបានទៅជួយក្រុមទេ ខណៈដែរលោកក៏បានប្រកាសម្ដងហើយថា លោក សំុសម្រាក់ជាមួយជម្រើសជាតិមួយរយៈ។

គ្រូបង្វឹកក្លឹប Dorados នៅលីកកំពូលទី2 របស់មិកស៊ិកបានប្រាប់គេហទំព័រ Clari ថា៖ ខ្ញុំនឹងប្រាប់ដល់ Messi ឱ្យឈប់ត្រឡប់ទៅជម្រើសជាតិវិញ។ នៅពេលក្រុមអាយុក្រោម 15 ឆ្នាំចាញ់ ជាកំហុសរបស់គាត់ ហើយឈុតធំចាញ់ក៏ជាកំហុសរបស់គាត់។ ខ្ញុំគិតថាអ្នកតាំងអស់គ្នាស្ដីបន្ទុះគាត់ពេកហើយ។ ខ្ញុំពិតជាចង់តឃើញគាត់ប្រាប់យើងទាំងអស់គ្នាថា គាត់ចូល​និវត្តន៍​ពី​​ជម្រើសជាតិអាហ្សង់ទីន ព្រោះអីខ្ញុំចង់ដឹងថា នៅពេលគ្នានគាត់តើអាហ្សង់ទីនខ្លាំងដូចពេលមានគាត់ទេ ៕

ប្រភពពី៖ Goal