ខ្សែការពាររបស់ក្លឹប Real Madrid កីឡាករ Marcelo បាននិយាយថា ខ្លួនពិតជាចង់លេងជាមួយកីឡាករ Neymar នៅ Real Madrid ណាស់ ។

photo of Neymar and Marcelo
Neymar and Marcelo

ពិតណាស់ ជាការពិតណាស់ Neymar បានសម្រេចចិត្តចាកចេញពី Barcelona ដើម្បីផ្លាស់ទៅកាន់ Paris Saint Germain ក្នុងតម្លៃ 222លានអឺរ៉ូ។ នឹងបានផ្សារភ្ជាប់យ៉ាងខ្លាំងក្នុងការផ្លាស់ទៅកាន់ក្លឹប Real Madrid នារដូវកាលក្រោយនេះ។ ប៉ុន្តែ ប្រធានក្លឹប Paris Saint-Germain លោក Nasser Al-Khelaifi បាននិយាយកាលពីម្សិលមិញថា Neymar នឹងមិនចាកចេញពីក្លឹបនេះឡើយ។

Marcelo បាននិយាយថា៖ «ខ្ញុំស្វាគមន៍ជានិច្ចប្រសិនបើគេផ្លាស់មកលេងនៅ Santiago Bernabeu។ នៅពេលដែលខ្ញុំនិយាយទៅកាន់ Neymar ខ្ញុំមិននិយាយពីក្លឹប Real Madrid ឬការចាកចេញពី PSG ឡើយ។ អ្វីដែលយើងគិតសំខាន់ខ្លាំងបំផុតគឹការប្រកួត FIFA World Cup នៅប្រទេសរុស្ស៊ី» ៕

ប្រភពពី៖ Goal