Marcelo ត្រូវបានចោតប្រកាន់ដែលធ្វើអោយ Real Madrid ទទួលលទ្ធផលមិនសូវល្អ

ក្រុម Real Madrid មានខ្សែប្រយុទ្ធដ៏មុតស្រួចមួយនៅលើទីលានប្រកួត Marcelo ខណៈដែលកីឡាករប្រេស៊ីលរូបនេះមានកំហុសទាំងស្រុងចំពោះចំនួនគ្រាប់បាល់ដែល Los Blancos ទទួលបានក្នុងរដូវកាលនេះ ។
បន្ទាប់ពីលេងស្មើជាមួយ Celta Vigo ក្នុងលទ្ធផល ២ទល់នឹង ២កាលពីម្សិលមិញ Real Madrid គិតមកទល់ពេលនេះមាន ១៦ពិន្ទុតិចជាង Barcelona ដែលកំពុងឈរនៅកំពូលតារាង La Liga។ ការរបូត ២ គ្រាប់នេះ មានន័យថា ក្លឹបយក្សអេស្ប៉ាញមួយនេះបានបណ្ដោយឲ្យក្រុមផ្សេងស៊ុតចូលចំនួន ១៦គ្រាប់ហើយក្នុងលីក ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា គ្រាប់ទាំងនោះច្រើនធ្លាយពីខាង Marcelo ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះត្រង់ថា នេះមិនមែនជាលើកដំបូងទេ ដែលគ្រាប់បាល់ធ្លាយចេញពីតំបន់ខាងឆ្វេង ។ ក្នុងចំណោម ១៦គ្រាប់ដែលក្លឹបផ្សេងស៊ុតចូល Real Madrid ក្នុងលីកនារដូវកាលនេះ ក្នុងនោះប្រមាណជិត ៤០ភាគរយ (៦គ្រាប់) សុទ្ធតែធ្លាយពីខាង Marcelo ការពារ ។
ប្រភពពី៖ marca