ខ្សែការពារឆ្វេងក្រុម Real Madrid កីឡាករ Marcelo បានបង្ខំចិត្តដូរចេញនៅចុងម៉ោង ក្នុងប្រកួត Real Madrid ចាញ់ Sevilla 3ទល់នឹង0 កលាពីយប់មិញ។ ដែរធ្វើឱ្គ្រូបង្វឹករបស់គាត់លោក Julen Lopetegui មានការព្រួយបារម្ជជាខ្លាំងនៅពេលប៉ះ Atletico Madrid នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដែរហៅប្រកួតថា Madrid Derby ។

Marcelo អាច​នឹង​អវត្តមាន​មួយឬពីរប្រកួត ក្រោយពីរបួសយប់មិញ
Marcelo អាច​នឹង​អវត្តមាន​មួយឬពីរប្រកួត ក្រោយពីរបួសយប់មិញ

ក្នុងប្រកួតយប់មិញពេល Real Madrid ចាញ់ Sevilla ខ្សែការពារសញ្ចាតិប្រេសីុលរូបនេះ ត្រូវបានប្ដូរចេញនៅនាទីទី 72 ដោយសារមានរបួសនៅពេលលោកប៉ះទង្គិចជាមួយខ្សែការពាររបស់ Sevilla កីឡាករ Daniel Carrico ។

ក្រោយចប់ការប្រកួតគ្រូបង្វឹករបស់ Real Madrid លោក Julen Lopetegui បាននិយាយប្រាប់សន្ធិសិទ្ធការសែតថា៖ «Marcelo ហាក់ដូចជាមានរបួសនៅម្ដុំជើងរបស់គាត់ព្រោះគាត់ឈឺខ្លាំងណាស់។ ប៉ុន្តែយើងនឹងត្រូវរង់ចាំការធ្វើតេស្តនៅថ្ងៃស្អែកសិន។ ខណៈដែរគាត់បាននិយាយខ្លួនឯងថា របួសនោះគឺនៅសាច់ដុំកំភួនជើងរបស់គាត់»

ប្រភពពី៖ Goal