photo of Marcelo
Marcelo ​ត្រូវ​តុលាការ​អេស្ប៉ាញ​ ផាក​ពិន័យ​ជិត ​១លាន​ដុល្លារ ​ពីបទ​បន្លំពន្ធ

កីឡាករឆ្នើមរបស់ក្លិប Real Madrid និងជម្រើសជាតិប្រេស៊ីល Marcelo បានទទួលយកការផ្ដន្ទាទោសជាប់ពន្ធនាគារក្រោមលក្ខណៈព្យួររយៈពេល៤ខែ និងសារភាពកំហុសពីបទបន្លំពន្ធ ហើយត្រូវបង់ប្រាក់ពិន័យ៧៥០,០០០អឺរ៉ូ (៨៦៨,៧៦០ដុល្លារ)។

ខ្សែការពារ Marcelo មានវ័យ៣០ឆ្នាំ ត្រូវបានរាយការណ៍ថា បានឆបោកប្រាក់ប្រមាណ ៤៩០,០០០អឺរ៉ូ ដែលស្មើនឹងប្រមាណ ៥៧៦,០០០ដុល្លារអាមេរិក គ្រាដែលអាជ្ញាធរអេស្ប៉ាញ បានប្រើប្រាស់ក្រុមហ៊ុនបរទេស ដើម្បីគ្រប់គ្រងប្រាក់ចំណូលរបស់គេ ហើយកីឡាកររូបនេះ ក៏ស្ថិតក្នុងចំណោមតារាបាល់ទាត់មួយចំនួន ដែលត្រូវបានអាជ្ញាធរពន្ធដារ របស់ប្រទេសអេស្ប៉ាញ ប្តឹងទាមទារ។

photo of Marcelo
Marcelo ​ត្រូវ​តុលាការ​អេស្ប៉ាញ​ ផាក​ពិន័យ​ជិត ​១លាន​ដុល្លារ ​ពីបទ​បន្លំពន្ធ

តាមប្រភពព័ត៍មានអេស្ប៉ាញ បានរាយការណ៍ថា Marcelo បានសារភាពកំហុសឆបោកនិងទទួលបានការបន្ធូរបន្ថយទោសពន្ធនាគារនិងប្រាក់ពិន័យជាផ្នែកនៃការដោះស្រាយបញ្ហាជាមួយព្រះរាជអាជ្ញា។

គួរបញ្ជាក់ផងដែរថា បើយោងតាមសារព័ត៌មានអេស្ប៉ាញ បានរាយការណ៍ថា ការជាប់ទោសពន្ធនាគារយៈពេល ២ឆ្នាំ ចំពោះបទល្មើសដំបូង អាចត្រូវបានដាក់ក្នុងលក្ខណៈព្យួរ ដូច្នេះកីឡាករខ្សែការពារ Marcelo អាចមានឱកាស នៅក្រៅពន្ធនាគារ នឹងអាចបន្តការប្រកួត ជាមួយក្លឹបដទៃទៀតបាន ជាធម្មតាផងដែរ៕