photo of Marcelo Vieira
Marcelo Vieira of Real Madrid

បន្ទាប់ពីការបរាជ័យដ៏គួរឱ្យភ័យខ្លាច (0-3) ពីក្រុមអ្នកមានបុណ្យ FC Barcelona កាលពីថ្ងៃសៅរ៍ បានធ្វើអោយក្រុម Real Madrid កំពុងតែឈរនៅចំណាត់ថ្នាក់លេខ 4 នៅ La Liga ដោយដេញតាមពីក្រោយ 14 ពិន្ទុ។ គ្រូបង្វឹក Zinedine Zidane ត្រូវបានរិះគន់ចំពោះការជ្រើសរើសក្រុមរបស់គាត់ ប៉ុន្តែខ្សែការពារឆ្វេង Marcelo បានគាំទ្រគាត់ដោយបានប្រកាសគាំទ្រយ៉ាងពេញទំហឹងសម្រាប់គាត់ ។

Marcelo បាននិយាយប្រាប់សារព័ត៌មាន Marca ថា “100ភាគរយ ខ្ញុំនៅពីក្រោយគ្រូបង្វឹករបស់ខ្ញុំ នឹងការពារគាត់រហូតដល់ស្លាប់  វាគ្មានការសង្ស័យទេអំពីរឿងនេះទេ ។ មនុស្សជាច្រើនហាក់ដូចជាភ្លេចនូវអ្វីដែលគាត់បានឈ្នះជាមួយ Madrid ។ យើងបានឈ្នះពានរង្វាន់ចំនួន 5 ក្នុងឆ្នាំនេះ ហើយរឿងនេះមិនអាចបញ្ចប់គាត់បានដោយងាយៗនោះទេ ។ គាត់គឺជាគ្រូបង្វឹកដ៏អស្ចារ្យ ។ ខ្ញុំគិតថាគ្រូបង្វឹកនេះល្អ ហើយយើងនៅជាមួយគាត់រហូតដល់ស្លាប់” ។