ខ្សែបម្រើសញ្ចាតិអ៊ីតាលីកីឡាករ Claudio Marchisio បានដើរចេញពីក្លឹបយក្សអីតាលី Juventus នារដូវកាលនេះ បន្ទាប់ពីលោកបានចំណាយពេលរយៈ 25ឆ្នាំជាមួយនឹងក្លឹបនេះ។

Claudio Marchisio
Claudio Marchisio

ពិតណាស់ ភាគីទាំងសងខាងកីឡាករ នឹង​ក្លឹប បានយល់ព្រមកាត់បន្ថយនឹងបញ្ចប់កិច្ចសន្យាកីឡាករវ័យ 32ឆ្នាំនេះនៅឆ្នាំនេះ ខណៈដែរកិច្ចសន្យារបស់គាត់ផុតកំណត់នៅឆ្នាំ 2020។ គាត់លេងបាន 389 ដងសម្រាប់ Juventus ដោយបានឈ្នះពានរង្វាន់លីកចំនួន 7 និង Coppas Italia ចំនួន 4 នឹង  Italia Super Cup ។

នៅខែមេសាឆ្នាំ 2016 គាត់បានរងរបួសជង្គង់យ៉ាងធ្ងន់ធ្ងរ ដោយធ្វើឱ្យគាត់អវត្តមានរយៈពេល 6ខែជាមួយក្លឹបយក្សអីតាលីនេះ នឹងលេងបាន 20លើកកាលពីរដូវកាលមុន ៕

បរភពពី៖ BBC