Marco Asensio
Marco Asensio

បន្ទាប់ពី Messi, Neymar, Cristiano Ronaldo ហើយឥឡូវនេះ Marco Asensio ត្រូវបាន ISIS បន្តគំរាមកំហែងដល់កីឡាករបាល់ទាត់រូបនេះផងដែរ។បើតាមយោងគេហទំព័រ SITE Intel Group ដែលជាវេទិកាដែលទាក់ទងទៅនឹង ISIS បានបោះផ្សាយផ្ទាំងរូបភាពថ្មីមួយដែលអ្នកអាចមើលឃើញកីឡាករបាល់ទាត់របស់ក្លឹប Real Madrid លុតជង្គង់នៅពីមុខភេរវជន។ នៅផ្ទៃខាងក្រោយអ្នកអាចមើលឃើញកីឡាដ្ឋាន St. Petersburg ផងដែរ។

រូបភាពនេះក៏មានសារមួយដែលនិយាយនៅក្នុងផ្នែកចុងក្រោយរបស់ខ្លួនថា: “ពួកគេនឹងត្រូវបានដាក់ទណ្ឌកម្មពីព្រោះនេះជាអ្វីដែលអល់ឡោះបានសន្យាហើយគាត់មិនលះបង់ការសន្យារបស់គាត់ទេ” ។ក្រៅពីកីឡាករ ISIS ក៏បានបំភ័យគ្រូបង្វឹកសញ្ជាតិបារាំង Didier Deschamps ផងដែរ។ បានជា ពួក ISIS ធ្វើបែបនេះដោយសារក្រុមរបស់គេត្រូវឡើងទៅប្រកួតពានរង្វាន់ World Cup នៅរដូវក្ដៅឆ្នាំ ២០១៨ ខាងមុខនេះ។ក្នុងការប្រកួតពានរង្វាន់  World Cup នេះត្រូវប្រារព្ធវីធីធ្វើនៅប្រទេស រុស្សីផងដែរ។កាលពីប៉ុន្មានថ្ងៃមុនក្រុមពួក ISIS ក៏បានកាត់តរូប កីឡាករល្បីៗដូចជា Messi, Neymarនិង Cristiano Ronaldo ដែលដូច រូប Marco Asensio។

នៅក្នុងនោះ Cristiano Ronaldo ត្រូវបានគេមើលឃើញលុតជង្គង់និងដោយភ្នែកខ្មៅនៅពីមុខភេរវករកាន់ដោយកាំបិត។ ដោយក្នុងនោះមានពាក្យថា”ពាក្យសម្ដីរបស់យើងគឺជាអ្វីដែលអ្នកឃើញមិនមែនអ្វីដែលអ្នកលឺទេបន្ទាប់មកគ្រាន់តែរង់ចាំយើងកំពុងរង់ចាំ” ។

Cristiano Ronaldo
Cristiano Ronaldo

ប្រភពពី៖ marca.com