លោក​ Marco Rose ត្រូវ​បាន​ក្លឹប​ Borussia Dortmund បញ្ចប់​តំណែង​ពី​គ្រូ​បង្គោល​ក្លឹប​ជា​ផ្លូវការ​ក្នុង​ថ្ងៃ​នេះ​ ក្រោយ​មក​ដឹកនាំ​ក្លឹប​នេះ​មិន​ដល់​ ១ឆ្នាំ​ពេញ​ផង​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​នៅ​ក្នុង​ថ្ងៃ​នេះ​។

Marco Rose
Marco Rose

លោក​ Rose ត្រូវ​បាន​ Dortmund តែង​តាំង​ធ្វើ​ជា​គ្រូ​បង្គោល​ក្លឹប​ចាប់​ជា​ផ្លូវការ​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​កក្កដា​ ឆ្នាំ​២០២១​កន្លង​ទៅ​មក​ ដោយ​ដឹកនាំ​សរុប​​បាន​៤៦ប្រកួត​ ឈ្នះ​២៧ប្រកួត​ ចាញ់​១៥ប្រកួត​ ស្មើ​៤ប្រកួត​ ក្នុង​ចំណាត់​ថ្នាក់​ទី​២ នៃ​តារាង​ប្រកួត​ Bundesliga ក្នុង​រដូវកាល​នេះ​ ដោយ​មាន​៦៩ពិន្ទុ​។

មុន​ប្រកាស​បញ្ចប់​តួនាទី​នេះ​ លោក​ Rose ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ លោក​មាន​អារម្មណ៍​ថា​ខាង​ថ្នាក់​ដឹកនាំ​ក្លឹប​លែង​ទុក​ចិត្ត​លើ​ការ​ដឹកនាំ​លោក​ហើយ​។

បើ​តាម​កំពូល​អ្នកកាសែត​ Fabrizio Romano ចំពោះ​គ្រូ​បង្គោល​ថ្មី​មក​ជំនួស​លោក​ Rose ខាង​ Dortmund កំពុង​ទាក់ទង​លោក​ Edin Terzić នាយក​បច្ចេកទេស​ក្លឹប​ហ្នឹង​ផ្ទាល់​ ឲ្យ​មក​ដឹកនាំ​ក្លឹប​ហ្នឹង​តែ​ម្ដង​៕