Everton បានលត់ក្រុម ATV Irdning នៃលីគទី5 របស់អូទ្រីសដល់ទៅ 22ទល់នឹង0 ក្នុងជំនួបមិត្តភាពកម្ដៅសាច់ដុំកាលពីយប់មិញនេះ មុនបើករដូវកាលថ្មី ក្រោមដឹកនាំរបស់លោក Marco Silva ហើយក៏ជាប្រកួតទីមួយរបស់លោកដែរបន្ទាប់ពីចូលដឹកនៅឆ្នាំ 2018នេះ។

Everton​ លេងក្រោមការដឹកនាំថ្មីរបស់លោក Marco Silva
Everton​ លេងក្រោមការដឹកនាំថ្មីរបស់លោក Marco Silva

22 គ្រាប់របស់ Everton រកបានដោយខ្សែប្រយុទ្ធ Kevin Mirallas ​5គ្រាប់​ម្នាក់​ឯង​នៅ​វគ្គ​ទី​ពីរ នឹង​ខ្សែ​ប្រយុទ្ធ Cenk Tosun និង Oumar Niasse រកបាន​ម្នាក់​ 4​គ្រាប់។ ខណៈដែលកីឡាករ​វ័យ​ក្មេង​ Ademola Lookman រក​បាន Hat-Trick ក្នុងវគ្គទី1 និង​មាន​កីឡាករ​ជា​ច្រើនទៀត​រកបានម្នាក់មួយគ្រាប់ម្នាក់ពីរគ្រាប់រហូតដល់ចប់ការប្រកួតក្រុមដែលលេងនៅលីគទីមួយនៅអង់គ្លេស Everton រកបាន22 គ្រាប់ជូនគ្រូបង្វឹកថ្មីរបស់ពួកគេ។

ចប់ការប្រកួតក្រុមរបស់លោក Silva នឹងវិលត្រឡប់ទៅកាន់ចក្រភពអង់គ្លេសវិញ ដើម្បីប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយក្រុម Bury ដែលលេងនៅលីគទី3នៅអង់គ្លេសតែម្ដង ៕

ប្រភពពី៖ BBC