Marcus Rashford ខ្សែប្រយុទ្ធរបស់ Manchester United បានបង្ហើបឱ្យដឹងថា ក្នុងចំណោមទាំងអស់នៅក្របខណ្ឌ Premier League គាត់ពិតជាស្អប់ក្រុម Liverpool ខ្លាំងណាស់។

Marcus Rashford
Marcus Rashford

ជាមួយគ្នានេះ ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ ដែលកើតចេញពីថ្នាលយុវជនរបស់ Man UTD ផ្ទាល់ក៏បានបន្ថែមទៀតផងដែរថា ក្រុមបន្ទាប់ដែលគេស្អប់មួយទៀតនោះគឺក្រុម Manchester  City។

ទាក់ទងនឹងរឿងខាងល Rashford បានថ្លែងប្រាប់ YouTube Uninterrupted យ៉ាងដូច្នេះថា៖ “Liverpool។ ខ្ញុំមិនចូលចិត្ត Liverpool នោះទេ ហើយនឹង Man City ផងដែរ”៕