ខ្សែប្រយុទ្ធ Marcus Rashford បានបដិសេធមិនផ្ទេរទៅក្លិប Paris Saint-Germain ទេបន្ទាប់ពីលេចឮថាភាគីលោក Christophe Galtier ចង់បានគេ។

Marcus Rashford
Marcus Rashford

កីឡាករសញ្ជាតិអង់គ្លេស រូបនេះចង់បន្តស្នាក់នៅទឹកដី Old Trafford ដើម្បីជួយក្រុមរបស់លោក Erik Ten Hag បើទោះជារដូវកាលមុន គេលេងមិនសូវបានល្អនិងទទួលបានពាក្យរិះគន់យ៉ាងក្រាស់ក្រែលពីអ្នកគាំទ្រក៏ដោយ។

Rashford ជាកីឡាករបណ្ដុះថ្នាលយុវជនរបស់បិសាចក្រហម ហើយបានឡើងមកលេងឈុតធំនៅឆ្នាំ២០១៥។គេរកបាន៩៣គ្រាប់ក្នុងការបង្ហាញខ្លួន៣០៤ប្រកួតឲ្យ Man United ខណៈកុងត្រាគេនៅសល់តែ១ឆ្នាំទៀតប៉ុណ្ណោះ។

សារព័ត៌មាន Daily Mail បានផ្សាយថា Manchester United ជឿជាក់ហើយថា Marcus Rashford នឹងមិនចាកចេញទៅណាទេ៕