Photo of​​ Mario Mandzukic
ខ្សែប្រយុទ្ធ​ Mario Mandzukic

ក្លឹប Man Utd ​អាចនឹងបញ្ចប់​​ចំណាប់អារម្មណ៍​របស់​ខ្លួន​លើ​ខ្សែប្រយុទ្ធ​ Mario Mandzukic បន្ទាប់ពី​កីឡាករ Paulo Dybala បដិសេធ​កិច្ច​ព្រមព្រៀងផ្ទេរ​។

ខ្សែប្រយុទ្ធសញ្ជាតិ​ក្រូអាស៊ី​​​ Mario បាន​យល់ព្រម​នឹងលក្ខខណ្ឌផ្ទាល់ខ្លួន​ ជាមួយ​ក្លឹប​ Man Utd ដើម្បី​លេង​រហូត​ដល់​ឆ្នាំ​ ២០២២ ​ដែលមាន​តម្លៃផ្ទេរ​៦,២លាន​ផោន​ក្នុងមួយឆ្នាំ​ ប៉ុន្តែ​នៅ​ពេល​នេះកិច្ច​ព្រមព្រៀង​នេះហាក់ដូចជាជាប់គាំង។

Photo of Paulo Dybala
កីឡាករ Paulo Dybala បដិសេធ​កិច្ច​ព្រមព្រៀងផ្ទេរ​មក​ Man Utd

គេចាត់ទុក Mario គឺជា​អ្នក​ជំនួស​ដ៏ស័ក្តិសម​របស់​ខ្សែប្រយុទ្ធ Romelu Lukaku ដែល​នឹង​ត្រូវ​ចាកចេញ។ ក្លឹប Man Utd ​សង្ឃឹមថា នឹង​ចុះកិច្ច​ព្រមព្រៀង​ផ្ទេរ​ Dybala ជា​ថ្នូរ​នឹង​កីឡាករ Lukaku ប៉ុន្តែ​ខ្សែប្រយុទ្ធក្លឹប Juventus រូបនេះ​មិន​យល់​ព្រម​នឹង​លក្ខខណ្ឌជាមួយ​នឹង​ក្លឹប​ Man Utd ទេ បើទោះបីជា​ត្រូវ​បាន​ប្រាប់​ថា គ្មាន​អនាគត​ជាមួយ​ទីក្រុង​ទូរីន​ក៏ដោយ។

Photo of​​ Mario Mandzukic
Mario Mandzukic

ក្តី​សង្ឃឹម​របស់​ Man Utd ក្នុង​ការសម្រេចកិច្ច​ព្រមព្រៀងផ្ទេរ​ Mario នឹង​កាន់តែ​តិច​ទៅ​ ប្រសិនបើក្លឹប Juventus មិន​អាចផ្ទេរ​ខ្សែប្រយុទ្ធ Lukaku ស្របពេល​ជាមួយគ្នា​នោះដែរ ក្លឹប Inter Milan រំពឹងថា នឹងបង្កើន​ចំណាប់អារម្មណ៍​របស់ខ្លួនលើ​កីឡាករ Lukaku ឡើងវិញ៕