photo of Marouane Fellaini
Marouane Fellaini of Manchester United

ខ្សែបម្រើ Marouane Fellaini របស់​ក្លឹប​ Manchester United ​បាន​យល់​ព្រមទទួលយក​កិច្ច​ព្រមព្រៀង​ផ្ទេរ​ជាមួយ​ក្លឹប Galatasaray កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករវ័យ 30 ឆ្នាំនេះនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយបច្ចុប្បន្នគាត់កំពុងចរចារជាមួយក្រុមនៅក្រៅ ក្របខ័ណ្ឌ Premier League ។​ នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសទួរគី។

កាលពីដើមខែនេះលោក Mourinho បានជំរុញឱ្យខ្សែបម្រើរូបនេះ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយ Man United មុនពេលដែលគាត់ទទួលបានការវាយតម្លៃពេញលេញពីរបួសរបស់គាត់។ អ្នកចាត់ការទូទៅរូបនេះបាននិយាយថា៖ ខ្ញុំបានប្រាប់គាត់កាលពីម្សិលមិញថា៖ «ចុះកិច្ចសន្យាជាមួយ Man United អ្វីៗនឹងត្រូវចប់»។ តាមព័ត៌មានថា ក្លឹប Besiktas  និង​ Paris Saint-Germain ក៏ចាប់អារម្មណ៍ចំពោះ Falaini ផងដែរ៕

ប្រភពពី៖ metro