Marquinhos ថា PSG នឹងព្យាយាមរកគ្រាប់បាល់ដើម្បីឈ្នះ Real Madrid
ក្លឹប Paris St-Germain នឹងត្រូវស្វាគមន៍ Real Madrid នៅរាត្រីនេះសម្រាប់ការប្រកួតជើងទីមួយវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Champions League។

នេះជាការប្រកួតដ៏ធំដែលអ្នកគាំទ្រក្រុមទាំងពីរកំពុងរងចាំទស្សនា។ PSG បច្ចុប្បន្នជាក្រុមកំពុងឈរនៅកំពូលតារាង Ligue 1 ខណៈ Real Madrid ក៏កំពុងស្ថិតនៅលេខមួយដូចគ្នាក្នុងក្របខណ្ឌ La Liga។
មុនការប្រកួតមកដល់ខ្សែការពារ Marquinhos បានបង្ហាញជំហរនិងតាំងចិត្តរួចរាល់ក្នុងការជួប Real Madrid។ “វាគឺជាការប្រកួតសំខាន់ ពួកយើងលេងនៅក្នុងផ្ទះ ហើយនឹងព្យាយាម ជាពិសេសរកគ្រាប់បាល់ដើម្បីឈ្នះ”។ សម្ដី Marquinhos។
សម្រាប់ Karim Benzema ក៏បាននិយាយខ្លះដែរអំពីការប្រឈមមុខជាមួយ Lionel Messi, Neymar និង Mbappe។ កីឡាករសញ្ជាតិបារាំងបានលើកឡើងថា លេងជាមួយ Mbappe នឹងមានរឿងក្ដីរំភើប។ ចំពោះ Messi គឺជាកីឡាករអស្ចារ្យ ហើយធ្លាប់លេងជាមួយគ្នាច្រើនដងមកហើយ ខណៈ Neymar ជាកីឡាករកំពូល៕