Marta
Marta កីឡាការិនី​បាល់ទាត់​ឆ្នើម​ទី​១​របស់​ប្រេ​ស៊ី​ល

កីឡាការិនី​បាល់ទាត់​ឆ្នើម​បំផុត​របស់​ប្រេ​ស៊ី​ល Marta ដែល​ឈ្នះ​ពាន​កីឡាការិនី​ល្អ​បំផុត​ក្នុង​ពិភពលោក​៦​ដង កាលពី​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៨ ត្រូវ​បាន​ចារ​ឈ្មោះ​បញ្ចូល​ទៅ​ក្នុង​សាល​កិត្តិនាម Hall of Fame នៃ​កីឡដ្ឋាន Maracana ធ្វើ​ឱ្យ​នាង​ក្លាយជា​ស្ត្រី​ទី​១​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ដែល​ទទួល​បាន​កិត្តិយស​ដ៏​ឧត្តុង្គឧត្ដម​នេះ ​។

Marta និយាយ​ថា សមិទ្ធផល​នេះ​ជា​ជ័យជម្នះ​មួយ​សម្រាប់​ស្ត្រី​គ្រប់​រូប​ក្នុង​គ្រប់​វិស័យ​ទាំងអស់ និង​ថា​វា​ជួយ​ផ្ដល់​ការ​លើកទឹកចិត្ត​ដល់​ស្ត្រី​ឱ្យ​តស៊ូ​ដើម្បី​ជីវិត​របស់​ពួក​គេ​ទាំង​នៅ​លើ​និង​ក្រៅ​ទីលាន​ ។

បាតជើង​របស់ Marta នឹង​បាន​ចូលរួម​ជាមួយ​តារាបាល់ទាត់​ប្រេ​ស៊ី​ល​ឆ្នើម​ៗ​ដូច​ជា Pele និង Zico ក្នុង Walk of Fame ជុំវិញ​កីឡដ្ឋាន Maracana ដ៏​ល្បីល្បាញ​ជា​ប្រវត្តិសាស្ត្រ​របស់​បាល់ទាត់​ប្រេ​ស៊ី​ល​ ។

ក្រៅពី​បាតជើង Marta​ ក៏​នឹង​មាន​សម្ភារ​បាល់ទាត់​ផ្សេង​ទៀត​របស់​នាង​ត្រូវ​បាន​យក​ទៅ​ដាក់​តាំង​ក្នុង​កីឡដ្ឋាន​សម្រាប់​ឱ្យ​ភ្ញៀវ​ទស្សនា​ផង​ដែរ ដូច​ជា​ស្បែកជើង​ក្រាំ​ប៉ុង​, អាវ និង​ពានរង្វាន់​នានា​ដែល​នាង​បាន​ឈ្នះ ​៕

 Pele
Pele