ក្លឹប Manchester United កំពុងស្ថិតក្នុងការពិភាក្សាជាមួយនឹងតំណាងរបស់ Anthony Martial ជុំវិញបន្តកិច្ចសន្យារយៈពេលវែងជាមួយគាត់ទៀត។

Anthony Martial
Anthony Martial

ខ្សែប្រយុទ្ធវ័យ 22 ឆ្នាំរូបនេះក៏ធ្លាប់បានប្រាប់ម្ដងហើយថាលោក ចង់ចាកចេញពី Man Utd នៅរដូវកាលនេះ ខណៈដែរកិច្ចសន្យារបស់លោកក៏ជិតផុតកុងត្រាដែរ។ ប៉ុន្តែ Man U មានជំរើសក្នុងការពង្រីកបន្ថែមទៀត។

កាលពីដើមរដូវក្តៅនេះភ្នាក់ងាររបស់ Martial បាននិយាយថា Martial ចង់ចាកចេញពីក្លឹប ដោយសារតែមិនសូវបានបង្ហាញខ្លួនសោះនៅលើទីលាន។ ខណៈដែរអ្នកចាត់ការទូទៅរបស់ក្លឹបលោក Jose Mourinho មានបំណង់ឱ្យលោកផ្លាស់ទៅលេងជាមួយក្លឹបផ្សេង ដូចជាផ្លាស់ទៅ Chelsea ចង់ដូរយក Willian មកវិញ និង Inter Milan ចង់ប្ដូរយក Ivan Perisic ។

ប៉ុន្តែបំណង់របស់លោកត្រូវបានប្រធានក្លឹប លោក Ed Woodward បានបដិសេធទាំងស្រុង ដោយជឿជាក់ថាលោក Mourinho គួរតែបញ្ចុះបញ្ចូលឱ្យកីឡាករេបស់ខ្លួននៅទីនេះបន្តទៀត។ ពេលនេះ Martial កំពុងតែស្ថិតក្នុងការពិភាក្សាជាមួយ Man U ក្នុងគោលបំណងចុះហត្ថលេខា5 ឆ្នាំបន្ថែមទៀតជាមួយក្លឹប ៕

ប្រភពពី៖ BBC