យ៉ោងតាមសារព័ត៌មាន Metro បានឱ្យដឹងថា ខ្សែប្រយុទ្ធ Anthony Martial នៅមិនទាន់មានឆន្ទៈក្នុងការសម្រេចបន្តកិច្ចសន្យាថ្មីជាមួយ Manchester United នៅឡើយទេ ខណៈតោខៀវ Chelsea កំពុងតែចង់បានរូបគេផងនោះ។

Martial កំពុងស្ទាក់ស្ទើរក្នុងការចុះកុងត្រាថ្មីជាមួយ Man Utd ខណៈ Chelsea ចង់បាន
Martial កំពុងស្ទាក់ស្ទើរក្នុងការចុះកុងត្រាថ្មីជាមួយ Man Utd ខណៈ Chelsea ចង់បាន

ពិតណាស់ កិច្ចសន្យារបស់កីឡាករសញ្ចាតិបារាំងរូបនេះ ផុតកំណត់នារដូវកាលខាងមុខហើយ ខណៈដែរខ្លួនមិនទាន់ចុះកុងត្រាថ្មីនោះ។ មិនត្រឹមតែតោខៀវ Chelsea ទេដែរចង់បានរូបលោក សូម្បីតែក្លឹបយក្សអីុតាលី Juventus ក៏បានរូបលោកដែរ។

Martial បានចុះហត្ថលេខាជាមួយក្រុម Man Utd ក្នុងឆ្នាំ 2015 ក្នុងកិច្ចព្រមព្រៀងទិញទឹកប្រាក់ 58 លានផោនពី Monaco។ ប៉ុន្តែក្រោមការដឹកនាំរបស់លោក Jose Mourinho បានធ្វើឱ្យលោកមានការខក់ចិត្តជាខ្លាំងក្រោយពីសូវបានបង្ហាញខ្លួន នឹងត្រឹមជាកីឡាករបម្រុងជាច្រើនប្រកួតទើបធ្វើឱ្យលោកធ្លាក់ជើងលេងជាបន្តបន្តាប់៕

ប្រភព៖ Metro