ខ្សែប្រយុទ្ធកំពុងឡើងជើងរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Anthony Martial ត្រូវបានគ្របង្វឹកលោក Didier Deschamps ធ្វើការកោះហៅរូបគេឱ្យយចូលលេងនៅក្នុងក្រុមជម្រើសជាតិបារាំងឡើងវិញក្រោយបាត់មុខពីជម្រើសជាតិអស់មួយរយៈចុងក្រោយនេះ។

Martial ជាប់ជម្រើសជាតបារាំងវិញ បន្ទាប់ពីស៊ុតចូលរហូតប៉ុន្មានប្រកួតចុងក្រោយនេះ
Martial ជាប់ជម្រើសជាតបារាំងវិញ បន្ទាប់ពីស៊ុតចូលរហូតប៉ុន្មានប្រកួតចុងក្រោយនេះ

ពិតណាស់ បារាំងនឹងប្រកួតជាមួយហុល្លង់ក្នុងពាន Nations League ថ្ងៃទី 16ខែវិច្ឆិកាឆ្នាំ2018 មុនប៉ះ អ៊ុយរុយហ្គាយ ក្នុងជំនួបមិត្តភាពនៅថ្ងៃទី29ខែដដែល។

Martial វ័យ 22ឆ្នាំ មិនត្រូវបានជ្រើសរើសចូលបញ្ជីចុងក្រោយសម្រាប់ប្រកួត FIFA World Cup នៅរុស្ស៊ីដែល បារាំងក្លាយជាជើងឯកនៅទីបំផុតនោះឡើយ។ អតីតយុវជន Monaco រូបនេះលេងឱ្យបារាំងលើកចុងក្រោយក្នុងខែមីនាឆ្នាំ2018 ខណៈពេលនេះរូបនេះត្រូវបានជម្រើសជាតិហោះហៅសារជាថ្មីហើយ៕

ប្រភព៖ BBC