Martin ថា Arsenal មិនទាន់បានពិភាក្សាជាមួយក្លឹប Bordeaux សម្រាប់ Malcom នៅឡើយទេ
យោងតាមលោក Stephane Martin ប្រធានក្លឹបរបស់ Bordeaux បាននិយាយថាគ្មានការចរចាជាមួយក្រុម Arsenal លើការផ្ទេរខ្សែប្រយុទ្ធសញ្ចាតិប្រេស៊ីលកីឡាករ Malcom ឡើយ។ របាយការណ៍នៅក្នុងប្រទេសប្រេស៊ីលបានអះអាងថា ក្រុមកាំភ្លើងធំ Arsenal បានយល់ព្រមរួចរាល់នូវកិច្ចព្រមព្រៀង 44,4 លានផោនដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះ ។

ទោះបីជាយ៉ាងណាក៏ដោយលោក Martin ទទូចថាគ្មានកិច្ចពិភាក្សាណាមួយត្រូវបានធ្វើឡើងរវាងក្លឹបទាំងពីរទេ ហើយលោកនិយាយថាកីឡាករវ័យ 20 ឆ្នាំរូបនេះ ដែលទើបនិងចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយ Bordeaux រហូតដល់ឆ្នាំ 2021 ទៀតផង។

Martin បានប្រាប់សារ L’Equipe របស់បារាំងថា “រឿងរ៉ាវទាំងអស់ត្រូវបានបង្ហាញយ៉ាងច្បាស់ ជាមួយនឹងភ្នាក់ងាររបស់គាត់ ។គាត់មិនបានពង្រីកនិងធានាសុវត្ថិភាពអោយគាត់ចាក់ចេញនៅរដូវក្តៅនេះទេ។ “យើងមិនដែលបានពិភាក្សាជាមួយ Arsenal ទេ ហើយតាមទស្សនៈរបស់យើងវាជាខ្យល់ ហើយពួកគេតែងតែព្យាយាម ប៉ុន្តែពួកគេពិបាកតិចហើយដើម្បីអោយ Malcom ចូលរួមជាមួយពួកគេនៅរដូវក្ដៅនេះ ៕
ប្រភពពី៖ skysports