Martin Odegaard រីករាយស្នាក់នៅ Arsenal បន្ត
ខ្សែបម្រើ Martin Odegaard បានធ្វើការផ្ញើសារអង្វរមួយទៅដល់ក្រុមអធិរាជស Real Madrid ខណៈពេលដែលកីឡាកររូបនេះមានការរំពឹងទុកខ្ពស់ថាអនាគតរបស់គាត់នៅក្រុមកាំភ្លើងធំអាចនឹងរីកចម្រើន។

កីឡាករសញ្ជាតិន័រវែសរូបនេះត្រូវបានក្រុមកាំភ្លើងធំ Arsenal ខ្ចីជើងមកពីក្រុមអធិរាជស Real Madrid កាលពីខែមករាកន្លងមកក្នុងលក្ខខ័ណ្ឌពាក់កណ្ដាលរដូវកាល ។ គ្រូបង្វឹកលោក Mikel Arteta បានបង្កើតការលេងរបស់ Odegaard បានយ៉ាងល្អនិង ប្រកបដោយគំនិតច្នៃប្រឌិត។

បច្ចុប្បន្នខ្សែបម្រើវ័យ ២២ ឆ្នាំរូបនេះភាគច្រើនទទួលបានជោគជ័យលើកលែងតែការរអាក់រអួលមួយចំនួនជុំវិញការរងរបួស ។ គ្រូបង្វឹករបស់ក្រុមកាំភ្លើងធំប្តេជ្ញារក្សាកីឡាកររូបនេះប៉ុន្តែគ្រូបង្វឹក Real Madrid លោក Zinedine Zidane នៅតែប្រកាន់ជំហរចង់បាន Odegaard មកចូលរួមជាមួយក្រុមវិញ។

ទោះយ៉ាងណាឱកាសលេងជាជម្រើស១១នាក់ដំបូងរបស់កីឡាករសញ្ជតិន័រវេស Martin Odegaard ក្រោមការដឹកនាំរបស់លោក Zinedine Zidane គឺ នៅឆ្ងាយនិងតិចតួចណាស់ហើយគាត់មិនចង់វិលត្រឡប់ទៅ Bernabeu វិញទេបើសិនជាគាត់នឹងនៅអង្គុយកៅអីបម្រុងដដែលនោះ។ Martin Odegaard សប្បាយចិត្តនៅ Arsenal ហើយគាត់ជាកីឡាករសំខាន់សំរាប់ក្រុមថែមទាំងត្រូវបានអ្នកចាត់ការរបស់គាត់ទុកចិត្តហើយរីករាយនឹងស្នាក់នៅជាអចិន្រ្តៃយ៍៕