ខ្សែការពារចំណូលថ្មីក្លិប Manchester United កីឡាករ Lisandro Martinez បានទម្លាយពីមូលហេតុដែលរូបគេសម្រេចចិត្តចាកចេញពី Ajax ដើម្បីផ្លាស់មកកាន់ក្រុមបិសាចក្រហម។

Lisandro Martinez
Lisandro Martinez

ជាការពិតណាស់ នាពេលថ្មីៗនេះ Man Utd ទើបតែបានប្រកាសជាផ្លូវការអំពីការនាំយកខ្សែការពារកណ្តាល Martinez មករួមក្រុមពី Ajax ក្នុងតម្លៃ ៥៥លានផោន (ឬប្រមាណ ៦៥.៨លានដុល្លារ) ខណៈ រូបគេនឹងពាក់អាវស្លាកលេខ៦ នៅក្នុងរដូវកាលថ្មីខាងមុខនេះ។

Martinez បាននិយាយថា៖ “ខ្ញុំគិតថា Man Utd ជា ក្លិបដែលធំជាងគេមួយនៅលើលោក។ គ្រប់កីឡាករទាំងអស់តែងតែចង់ផ្លាស់មកទីនេះ។ ឪកាសក៏មកដល់ ដូច្នេះខ្ញុំត្រូវតែចាប់យក”៕