ប្រភពពីគេហទំព័រ DailyMail បានចុះផ្សាយថាខ្សែប្រយុទ្ធ Lautaro Martinez របស់ក្រុម Inter Milan មានក្តីសុបិន្ត ចង់ពាក់ឯក សណ្ឋាន លេងអោយក្រុម អ្នកមានបុណ្យ Barcelona នាពេលអនាគត។ យ៉ាងណាមិញកំលុងពេលទីផ្សារដោះដូរកីឡាករ បើកដំណើរ ការពេញ ១ខែមករា កន្លងទៅនេះ កីឡាករមានវ័យទើបតែ២២ឆ្នាំធ្លាប់ បានបដិសេធ សំណើរពីក្លឹបយក្សពីរនៅអង់គ្លេសគឺ Man.City និង Man.Utd រួចទៅ ហើយ នោះ។

photo of Lautaro Martinez
ខ្សែប្រយុទ្ធ Lautaro Martinez របស់ក្រុម​ Inter Milan

ការពិត Martinez ត្រូវបានក្រុមមេឃខៀវ Man City យល់ឃើញថាជាបេក្ខភាពដ៏សក្តិសមដើម្បី ជំនួសតំណែងខ្សែប្រយុទ្ ធរួម ជាតិ ចាស់វស្សា Sergio Aguero ស្របពេលក្លឹបរួមទីក្រុង Man.Utd កំពុងត្រូវការខ្សែរជួរមុខថ្មីបន្ថែមទៀតដើម្បីកសាងក្រុមអោយរឹងមាំឡើងវិញ។

Lautaro Martinez and Lionel Messi
កីឡាករ Lautaro Martinez និង កីឡាករ Lionel Messi

យ៉ាងណាមិញ Martinez មានតម្លៃទិញផ្តាច់កុងត្រាប្រមាណជា ១១១ លានផោនគឺមិនមិនជាតម្លៃធូរថ្លៃទេ តែ Barcelona មាន អាទិភាព និង លទ្ធភាព បញ្ចុះបញ្ចូល Martinez មកកាន់ទឹកដី Camp NOu បន្ទាប់ពីក៏ព្រោះតែ Martinez មានបំណង ប្រាថ្នាចង់ លេង ចាប់ដៃគូជាមួយមិត្តរួមជាតិ និង ជារៀម ច្បង Lionel Messi ជាយូរឆ្នាំណាស់មកហើយ ។រហូតមកដល់ពេលនេះ Martinez រកបាន ១៦ គ្រាប់ ហើយសម្រាប់ក្រុម មានលេខ រៀង ទី២នៅក្របខណ្ឌ SerieA គឺ Inter Milan។

photo of Lautaro Martinez
Lautaro Martinez