ខ្សែរបម្រើរបស់ក្លឹប Barcelona កីឡាករ Javier Mascherano គាត់បាននិយាយជាមួយសមាជិតក្លឹប Barcelona ពីមូលហេតុដែលគាត់សម្រេចចិត្តចាកចេញពីក្លឹបយក្ស Catalans នេះ ។Mascherano បានចូលរួមជាមួយក្លឹប Barcelona តាំងពីឆ្នាំ 2010 ពី Liverpool និងបានបង្ហាញខ្លួនចំនួន 203 ជាមួយ Barce រហូតមកដលបច្ចុប្បន្ននេះ ។

photo of Javier Mascherano
Javier Mascherano Former of Barcelona

កីឡាករសញ្ចាតិអាហ្សង់ទីនវ័យ 33 ឆ្នាំរូបនេះបានទទូចថា ការចាកចេញពី Barca ឥឡូវនេះគឺជារឿងត្រឹមត្រូវដែលត្រូវធ្វើ ព្រោះគាត់មិនចង់ឱ្យក្លឹបស្ថិតក្នុងស្ថានភាពលំបាកទេ។

Mascherano បន្តទៀតថា ”ពេលនេះបានមកដល់ហើយ ខ្ញុំត្រូវតែធ្វើការសម្រេចចិត្តនេះ ”។ ” ពេលវេលាបានក្លាយជាការចង្អុលបង្ហាញយ៉ាងធំធេង ដែលខ្ញុំបានបាត់បង់នូវសារៈសំខាន់របស់ខ្ញុំនៅក្នុងក្រុម ។ វាបានធ្វើឱ្យមានការលំបាកជាងមុន ហើយខ្ញុំមិនចង់ឱ្យក្លឹបស្ថិតក្នុងស្ថានភាពលំបាកនោះទេ ដូច្នេះហើយបានជាខ្ញុំសម្រេចចិត្តចាកចេញ ”។

” អ្វីដែលពិបាកបំផុតសម្រាប់ការលេងឱ្យក្រុម Barcelona គឺថាអ្នកដឹងថាថ្ងៃណាមួយអ្នកនឹងត្រូវចាកចេញ ”។ ” ខ្ញុំមានអារម្មណ៍ថាខ្ញុំសំណាងណាស់ ចំពោះអ្វីៗទាំងអស់ដែលខ្ញុំធ្លាប់មាននៅទីនេះ។ ខ្ញុំមិនដែលនឹកស្រមៃថាខ្ញុំនឹងនៅទីនេះបានយូរអង្វែងទេ ហើយក៏មិនមែនជាកីឡាករដែរក្លាយជាផ្នែកមួយនៃប្រវត្តិសាស្រ្តរបស់ក្លឹបឡើយ “។

ប្រភពពី៖ soccerladuma