Mascherano ចូលនិវត្តន៍ពីជម្រើសជាតិអាហ្សង់ទីន បន្ទាប់ពីចាញ់បារាំងយប់មិញ
01 Jul 2018 - 12:44:15 SHARE
ខ្សែការពារ Javier Mascherano បានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិ អាហ្សង់ទីន ពីក្រុមរបស់ខ្លួនបានធ្លាក់ពីព្រឹត្តការណ៏ FIFA World Cup នៅេវគ្គ 16ក្រុមដោយចាញ់ បារាំង 4ទល់នឹង3 កាលពីយប់មិញនេះ។

កីឡាករវ័យ 34ឆ្នាំរូបនេះបានបង្ហាញខ្លួនបាន 145ដងឱ្យជម្រើសជាតិអាហ្សង់ទីនបូករួមទាំងការបរាជ័យយប់មិញ នឹងព្រឹត្តការណ៏ FIFA World Cup នៅឆ្នាំ 2018 គាត់តែងខ្លួនបង្ហាញខ្លួនគ្រប់វិនាទីតាំងពីវគ្គចែកពូលមកដល់វគ្គ 16ក្រុមចុងក្រោយ នឹងលេងបានក្នុងព្រឹត្តការណ៏នេះបាន 4សម័យកាល។
លោកបាននិយាយប្រាប់សារព័ត៍មាន DeportTV ថា៖ សម្រាប់ខ្ញុំផ្ទាល់ឥឡូវនេះខ្ញុំបានបញ្ចប់អាជីពរបស់ខ្ញុំពីជម្រើសជាតិហើយ ហើយតរទៅខ្ញុំគ្រាន់តែជាអ្នកគាំទ្រជម្រើសជាតិអាហ្សង់ទីនម្នាក់ប៉ុណ្ណោះ ៕
ប្រភពពី៖ BBC
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព