Photo of Javier Mascherano
Javier Mascherano of Barcelona

លោក Javier Mascherano បានសារភាពថាអាជីពរបស់គាត់នៅ Barcelona នឹងត្រូវបញ្ចប់បន្ទាប់ពីត្រូវបានគេកំណត់ត្រឹមតែតួនាទីជាខ្សែប្រយុទ្ធនៅរដូវកាលនេះ។

Mascherano បានបង្ហាញខ្លួនជាង 300 លើកសម្រាប់ក្លឹប Barca ចាប់តាំងពីគាត់បានចូលរួមជាមួយក្រុមហង្សក្រហមកាលពីឆ្នាំ 2010 ប៉ុន្តែរំពឹងថានឹងចាកចេញពីក្លឹបនៅមិនយូរប៉ុន្មាននោះទេ។

កិច្ចសន្យារបស់កីឡាករវ័យ 33 ឆ្នាំរូបនេះនឹងបន្តរហូតដល់រដូវក្តៅឆ្នាំ 2019 ប៉ុន្តែគាត់បានបង្ហាញខ្លួនត្រឹមតែ 6 លើកប៉ុណ្ណោះ សម្រាប់ក្រុមកំពូលតារាងក្នុងរដូវកាលនេះ ។

គាត់បាននិយាយប្រាប់ ESPN ថា ” ខ្ញុំគិតថាឆាកជីវិតរបស់ខ្ញុំនៅទីនេះកំពុងត្រូវបានបញ្ចប់ ។ វាមានន័យថា បន្ទាប់ពីរយៈពេលយូរបែបនេះមិនមានអ្វីច្រើនទេដែលខ្ញុំអាចធ្វើបាននៅក្លឹបនេះបន្តទៀត” ។

” ខ្ញុំមិននិយាយជាមួយបេះដូងខ្ញុំនោះទេ។ ខ្ញុំមានអាជីពរបស់ខ្ញុំនៅក្លឹបនេះ ហើយខ្ញុំនឹងមិនបំភ្លេចវាទេ” ។

គាត់បានបន្ថែមថា “ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនោះដែលគិតថាអ្នកត្រូវតែដឹងថាពេលណាគឺជាពេលវេលាត្រឹមត្រូវដើម្បីបញ្ចប់អាជីព” ។

ប្រភពពី៖ foxsportsasia