ខ្សែបម្រើការពារ Nemanja Matic សារភាពថាវាពិបាកក្នុងការធ្វើការក្រោមការដឹកនាំរបស់លោក Jose Mourinho ដោយសារអ្នកចាត់ការរូបនេះតែងតែទាមទារកីឡាករ ឱ្យកាន់តែប្រយុទ្ធ​ទៅ​មុខ​ទៀត​។

photo of Nemanja Matic And Jose Mourinho
Nemanja Matic And Jose Mourinho of Manchester United

Matic ជាម្នាក់ក្នុងចំណោមកីឡាករ 3នាក់រួមជាមួយ Romelu Lukaku និង David De Gea ដែលមិនរងការស្ដីបន្ទោសពីលោក Mourinho ខណៈដែលគាត់ បានស្ដីបន្ទោទៅលើកីឡាករណារដែលមិនបានជោគជ័យនៅក្នុងក្រុម ។

ខ្សែបម្រើការពារជម្រើសជាតិស៊ែបរូបនេះបានឈ្នះ Premier League ជាមួយលោក Mourinho នៅ Chelsea ក្នុងឆ្នាំ2015 និងដឹងយ៉ាងច្បាស់អំពីតម្រូវការរបស់អ្នកចាត់ការជនជាតិព័រទុយហ្គាល់់នេះ បន្ទាប់ពីផ្លាស់មកចូលរួម Man Utd ក្នុងតម្លៃ 40លានផោនក្នុងរដូវក្ដៅឆ្នាំ2017 ។

photo of Nemanja Matic And Jose Mourinho
Nemanja Matic And Jose Mourinho At Chelsea

Maticថា «វា​ពិត​ជា​ពិបាក​ធ្វើ​ការ​ជាមួយ Mourinho ​វាពិបាកណាស់ក្នុងការធ្វើការជាមួយគាត់ ព្រោះគាត់តែងតែដាក់សម្ពាធមកលើកីឡាករ។ សូម្បី​តែ​យើង​ឈ្នះ​លីគ​ក្ដី លោក​ចង់​ឈ្នះ​វា​ម្ដង​ទៀត​នៅ​រដូវ​កាល​ក្រោយ ។ ចរិត​របស់ Mourinho គឺ​បែប​នេះ ហើយ​កីឡាករ​ទាំង​អស់​​ត្រូវ​ត្រៀម​ខ្លួន​ឱ្យរួចរាល់។ លោក​គឺ​ជា​មនុស្ស​ពិសេស​ម្នាក់ ព្រោះ​លោក​តែងតែ​ចង់​ឈ្នះ​រហូត។ អ្នក​អាច​ឃើញ​ហើយ ពេល​ដែល​ចាញ់​ការ​ប្រកួត លោក​មិន​អាច​ទទួល​បាន​ឡើយ» ៕

ប្រភពពី៖ dailymail