photo of Juan Mata And Nemanja Matic
Juan Mata And Nemanja Matic of Manchester United

ខ្សែបម្រើ Nemanja Matic របស់ក្លឹប Manchester United បានបញ្ជាក់ថា គាត់ពិតជាសប្បាយរីករាយណាស់ដែលបានឃើញ អាជ្ញាកណ្តាលប្រើជំនួយការវីឌីអូ (VAR) ប៉ុន្តែគាត់ចង់ឱ្យវារៀងលឿនបន្តិចដើម្បីកំឱ្យខាត់ពេលវេលាលេង។

ការស៊ុតបាល់បញ្ចូលទីរបស់ Juan Mata ត្រូវបានច្រានចោលដោយប្រពាន់ VAR ក្នុងអំឡុងពេលជ័យជម្នះ 2-0 របស់ Man United លើ Huddersfield Town ក្នុងក្របខ័ណ្ឌ FA Cup កាលពីថ្ងៃសៅរ៍ ។ កីឡាករវ័យ 29 ឆ្នាំរូបនេះ បាននិយាយថា លោកចង់ឱ្យប្រពាន់ជំនួយការវីឌីអូ VAR ជាអ្នកកាត់ក្ដីដ៏ត្រឺមត្រូវក្នុងការប្រកួតនេះ ប៉ុន្តែខ្សែបម្រើសញ្ជាតិស៊ែប មិនសប្បាយចិត្តនឹងរយៈពេលដែល អាជ្ញាកណ្តាលប្រើប្រពាន់ជំនួយការវីឌីអូ (VAR) ក្នុងការកាត់ក្ដីនោះទេ ៕

ប្រភពពី៖ goal