ខ្សែ​ការពារ​ Joel Matip ឈ្នះ​ពាន​កីឡាករ​ឆ្នើម​របស់​ Premier League ប្រចាំ​ខែ​កុម្ភៈ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​លីគ​កំពូល​នេះ​ផ្ទាល់​ក្នុង​ថ្ងៃ​នេះ​។

Joel Matip
Joel Matip

កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​ Matip ចូល​ជួយ​ក្រុម​ Liverpool របស់​ខ្លួន​គ្រប់​ប្រកួត​ និង​លេង​ពេញ​ម៉ោង​តែ​ម្ដង​ ដែល​ចូល​រួម​ចំណែក​ជួយ​ក្រុម​ខ្លួន​ឈ្នះ​ទាំង ​៤ប្រកួត​ ដែល​ធ្វើ​ឲ្យ​ជិត​តាម​ទាន់​ពិន្ទុ​ក្លឹប​ Manchester City ក្នុង​ប្រកួត​ដណ្ដើម​ពាន​ PL ។

ខ្សែ​ការពារ​រូប​នេះ​បាន​រក​បាន​ Clean Sheet ៣លើក​ ដោយ​ធ្លាយ​ឲ្យ​គេ​ស៊ុត​ចូល​តែ​ ១លើក​ប៉ុណ្ណោះ​។ កីឡាករ​នេះ​ថែម​ទាំង​ជួយ​ Assist បាន​ ១ដង​ក្នុង​ប្រកួត​នឹង​ Leicester City និង​រក​គ្រាប់​បាល់​បាន​ ១គ្រាប់​ក្នុង​ប្រកួត​តទល់នឹង​ Leed United ។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ Matip បាន​ឈ្នះ​ខាង​លើ​នេះ​៕