213418377_Manchester-United_Mason-Greenwood-Signs-a-New-Contract-at-Manchester-United_trans_NvBQzQNjv4Bq_lGwNO9-gVyWJ2dl5oFg413CUtLHvqi8YDME-ma_fao
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Related
Football News
Fabrizio Romano និយាយថា PSG កំពុងចាប់អារម្មណ៍កីឡាករ Gabriel Jesus របស់ Man City
អ្នកកាសែត Fabrizio Romano បានបង្ហើបឲ្យដឹងថាក្លិប Paris Saint-Germain កំពុងចាប់អារម្មណ៍ចង់ទិញយកខ្សែប្រយុទ្ធ Gabriel Jesus ពីក្លិប Manchester City ដោយសារលោក Luis Campos ជាប្រធានដឹកនាំផ្នែកកីឡាករថ្មីរបស់ក្លិប គឺជាអ្នកគាំទ្ររបស់គេ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបានគេរាយការណ៍ថាកាន់តែកៀកក្នុងការផ្លាស់ទៅក្លិប Arsenal ហើយ បន្ទាប់ពីមានការចរចាជាមួយគ្នាកន្លងមកប៉ុន្តែ PSG អាចនឹងចូលប្រជែងយក Jesus ដែរ។ Romano បានថ្លែងប្រាប់ Wett Freunde ពីស្ថានភាពរបស់ Jesus ថា៖ “ខ្ញុំគិតថាពួកគេ(PSG) គ្រាន់តែចង់តាមដានស្ថានការណ៍ដោយសារពួកគេដឹងហើយថា Gabriel នឹងផ្លាស់ទៅ Arsenal ។ PSG មិនប្រញាប់ប្រញាល់ក្នុងការទិញយកខ្សែប្រយុទ្ធនោះទេប៉ុន្តែ Luis Campos ជាអ្នកគាំទ្រដ៏ធំសម្បើមមួយរបស់ Jesus ហើយនេះជាហេតុផលដែលគេតាមដានស្ថានការណ៍នេះ”៕
24 Jun 2022
Football News
Rabiot របស់ក្រុម Juventus បានបង្ហាញចំណាប់អារម្មណ៍ចង់ចូលរួមជាមួយក្រុម Liverpool
កីឡាករ Adrien Rabiot ត្រូវបានរាយការណ៍ថា គេចង់ទៅចូលរួមជាមួយ Liverpool នៅក្នុងរដូវក្តៅនេះ។ ជាការពិតណាស់ Rabiot បានផ្លាស់ពី PSG មកចូលរួមជាមួយ Juventus កាលពីឆ្នាំ ២០១៩ ដោយគ្មានតម្លៃខ្លួននោះទេ។ Rabiot គឺជា ខ្សែបម្រើសំខាន់ម្នាក់ដែរសម្រាប់ក្រុម Juventus ដោយគិតមកដល់ បច្ចុប្បន្ននេះ Rabiot បានបង្ហាញខ្លួនបាន ១២៩ ប្រកួត និង រកបានគ្រាប់បាល់ ៦គ្រាប់។ បើយោងទៅតាមសារកាសែត The Telegraph បានចុះផ្សាយឲ្យដឹងថា Rabiot កំពុងអន្ទះសារចង់ផ្លាស់ទៅប្រកបអាជីព នៅ PL វិញ ដោយក្លិបដែលជាគោលដៅរបស់គេនោះគឺ Liverpool ជាមួយនឹងតម្លៃខ្លួនរបស់គេ តម្លៃ ១៣លានផោន (ឬប្រមាណ ១៥លានដុល្លា)៕
24 Jun 2022
Football News
ក្លិប Chelsea មានភាគរយខ្ពស់ក្នុងការនាំយក Neymar ពី PSG
យោងទៅតាមរបាយការណ៍បានឲ្យដឹងថា ក្លិប Chelsea កំពុងនាំមុខខ្លាំង ក្នុងការនាំយក កីឡាករឆ្នើម Neymar Jr ពី Paris Saint Germain មករួមក្រុម។ ជាការពិតណាស់ បន្ទាប់ពីលេចឮថា PSG នឹងត្រូវតែងតាំងអ្នកដឹកនាំក្រុមថ្មី ពីក្លិប Nice កីឡាករ Neymar ក៏មានដំណឹងដូចគ្នាថា មិនស្ថិតក្នុងគម្រោងក្រុមថ្មី នៅរដូវកាលក្រោយដែរ។ Neymar បានមកចូលរួមជាមួយ PSG កាលពីឆ្នាំ ២០១៧ ក្នុងតម្លៃខ្លួន ២២២លានអឺរ៉ូ ហើយមកទល់បច្ចុប្បន្ននេះ Neymar បានបង្ហាញខ្លួនឲ្យ PSG បាន ១៤៤ប្រកួត រកបាន ១០០គ្រាប់ និង បញ្ចូលបាល់ឲ្យមិត្តរួមក្រុមបាន ៦០ដង។ បើយោងទៅតាមសារកាសែត Daily Star បានឲ្យដឹងថា ក្លិបតោខៀវ Chelsea កំពុងនាំមុខ Barcelona និង Man UTD ក្នុងការផ្ទេរយក Neymar
24 Jun 2022
Football News
Bayern Munich ចាប់អារម្មណ៍ខ្សែប្រយុទ្ធ Cristiano Ronaldo ជំនួសកីឡាករ Lewandowski
ក្លិប Bayern Munich ត្រូវបានគេរាយការណ៍ថា កំពុងតែចាប់អារម្មណ៍ក្នុងការចង់បាន Cristiano Ronaldo មករួមក្រុមដើម្បីជំនួសតំណែងរបស់ Robert Lewandowski ដែលត្រៀមនឹងចាកចេញ។ ជាការពិតណាស់ កុងត្រារបស់ Lewandowski ជាមួយ Bayern Munich នៅសេសសល់ចំនួនមួយរដូវកាលទៀត ប៉ុន្តែ រូបគេបានបដិសេធសំណើមិនបន្តកិច្ចសន្យាថ្មីឡើយ ខណៈ ក្លិបបន្ទាប់ដែលគេចង់ចូលរួមបំផុតនោះ គឺ Barcelona នៃលីគកំពូលអេស្ប៉ាញ។ បើយោងទៅតាមកាសែតកីឡាដ៏ល្បីល្បាញ AS បានទម្លាយឲ្យដឹងថា Ronaldo កំពុងតែត្រូវបាន Bayern Munich សម្លឹងមើលឃើញជាបេក្ខភាពក្នុងការជំនួសកន្លែងរបស់ Lewandowski ក្នុងករណីដែលគេចាកចេញ ខណៈ កីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើ នៅសេសសល់កុងត្រាជាមួយ Man Utd មួយរដូវកាលទៀត៕
24 Jun 2022
Football News
Man Utd ដាក់តម្លៃលក់ Martial និង Bailly ហើយ ក្លឹបណាឲ្យត្រូវថ្លៃលក់ចេញភ្លាម
ក្លឹប Manchester United បានសម្រេចលើតម្លៃក្នុងដាក់លក់ ខ្សែប្រយុទ្ធ Anthony Martial និងខ្សែការពារ Eric Bailly ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ The Sun នៅក្នុងថ្ងៃនេះ។ Martial ត្រូវបាន Man Utd កំណត់ដាក់លក់ក្នុងតម្លៃប្រមាណ ២៤,៥លានដុល្លារ ខណៈកាលទិញចូលកាលពីឆ្នាំ២០១៥ ចំណាយអស់ជាង៤៤លានដុល្លារ។ រីឯ Bailly វិញក្រុមបិសាចក្រហមនឹងលក់ក្នុងតម្លៃជិត ១០,៥លានដុល្លារ ដោយកាលទិញចូលកាលពីឆ្នាំ២០១៦ ចាយជិត ៣៧លានដុល្លារ។ កីឡាករទាំងពីររូបនេះសុទ្ធតែជាកីឡាករដែលធ្លាប់សាងឈ្មោះល្អនៅក្នុង Man Utd ដោយជួយក្រុមបានច្រើន ប៉ុន្តែប៉ុន្មានរដូវកាលចុងក្រោយនេះ ពួកគេមិនសូវបានចូលលេងពេញលេញដោយសារតែរបួសកាយសម្បទា ក៏ដូចជាស្ថានភាពនានារបស់ក្លឹប ។ នៅក្នុងរដូវកាលថ្មីនេះ បើតាមសារព័ត៌មាន Daily Mail អ្នកចាត់ការថ្មី លោក Erik Ten Hag ចង់នាំចូលកីឡាករ៥នាក់ ដើម្បីមកជួយ Man Utd ដោយមាន Frenkie de Jong
23 Jun 2022
Football News
រត់ចុះរត់ឡើង ពេលនេះអ្នកគាំទ្រ Inter ប្រកាសមិនស្វាគមន៍ Lukaku
អ្នកគាំទ្រ Ultra របស់ក្លឹប Inter Milan បានជំរុញគ្នីគ្នាមិនឲ្យស្វាគមន៍ខ្សែប្រយុទ្ធ Romelu Lukaku ជាមួយនឹងទង់និងកន្សែងបង់ករបស់ពួកគេ នៅពេលដែលគេត្រលប់មកកាន់អ៊ីតាលីវិញ។ Lukaku បានចាកចេញពី Inter ទៅចូលរួមជាមួយ Chelsea កាលពីរដូវក្ដៅមុនក្នុងតម្លៃខ្លួន៩៧,៥លានផោន បន្ទាប់ពីចំណាយពេល២ឆ្នាំជាមួយក្លឹប។ ប៉ុន្តែគេនឹងត្រលប់មកកាន់អ៊ីតាលីវិញក្នុងរដូវក្ដៅនេះ បន្ទាប់ពីខកចិត្តជាលើកពីរជាមួយក្លឹបមានមូលដ្ឋានក្នុងទីក្រុងឡុងដ៏។ ចេញសេចក្ដីប្រកាសលើបណ្ដាញសង្គមមុនការប្រកាសជាផ្លូវការថា Lukaku នឹងត្រលប់មកកាន់កីឡដ្ឋាន San Siro ក្នុងលក្ខខណ្ឌខ្ចីជើងពី Chelsea អ្នកគាំទ្រ Ultra របស់ក្លឹប Inter បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តជាមួយកីឡាករសញ្ជាតិបែលហ្សិក។ ពួកគេបានលើកឡើងថា អំឡុងពេលលេងនៅ Inter អ្នកគាំទ្របានចាត់ទុក Lukaku ដូចជាស្ដេច ប៉ុន្តែពេលនេះជាកីឡាករធម្មតាដូចគេដូចឯង។ កីឡាករវ័យ២៩ឆ្នាំបានក្បត់ចិត្តរបស់អ្នកគាំទ្រកាលពីរដូវក្ដៅមុន ហើយមិនមានការស្វាគមន៍ដូចជាការលើកទង់និងគ្រវីកន្សែងបង់ករបស់ Inter ដើម្បីទទួលក្នុងការត្រលប់មកវិញឡើយ។ ក៏មិនដាច់ចិត្តពេលដែរ អ្នកគាំទ្រនឹងផ្ដល់ការស្រលាញ់ទៅកាន់ Lukaku វិញ ប្រសិនគេចេះបន្ទាបខ្លួននិងខំប្រឹងលេងដើម្បីក្រុម។ Inter បានចំណាយត្រឹមតែ៧លានផោនប៉ុណ្ណោះក្នុងការនាំយកខ្សែប្រយុទ្ធខាងលើមកវិញ ខណៈ Lukaku យល់ព្រមកាត់បន្ថយថ្លៃពលកម្មយ៉ាងច្រើន៕
23 Jun 2022