photo of Matty Longstaff
ខ្សែបម្រើវ័យ១៩ឆ្នាំ Matty Longstaff

Matty Longstaffខ្សែបម្រើវ័យ១៩ឆ្នាំ ដែលបានស៊ុតចូល Manchester United យកជ័យជម្នះឱ្យ Newcastle ក្នុងក្របខ័ណ្ឌ Premier League ថ្មីៗនេះ មានប្រាក់ឈ្នួលប្រចាំសប្ដាហ៍ត្រឹមតែ៨៥០ផោន (១០៧៥ដុល្លារអាមេរិក) ប៉ុណ្ណោះ ខណៈកិច្ចសន្យារបស់គេក៏នឹងអស់សុពលភាពនៅដំណាច់រដូវកាល២០១៩-២០នេះផងដែរ។

photo of Matty Longstaff

សប្ដាហ៍មុន Matty Longstaff ទទួលបានឱកាសចូលលេងក្នុងក្របខ័ណ្ឌ Premier League ជាលើកដំបូងក្នុងអាជីព ហើយស្រាប់តែស៊ុតចូលទី David De Gea ពីចម្ងាយយ៉ាងស្អាត យក៣យ៉ាងសំខាន់ពិន្ទុជូនក្រុមលោក Steve Bruce។ គ្រាប់បាល់ក្នុងនាទី៧១នោះ បានស្ទូច Newcastle ឡើងផុតពីតំបន់ក្រហម ហើយក៏បានបង្កើនសម្ពាធលើលោក Ole Gunnar Solskjaer ផងដែរ។

photo of Matty Longstaff

The Sun រាយការណ៍ថា Matty Longstaff ទើបតែបានចុះកិច្ចសន្យាអាជីព(ចូលក្រុមធំ)លើកដំបូងជាមួយ Newcastle ក្នុងឆ្នាំ២០១៨ ដែលកិច្ចសន្យានោះនឹងអស់សុពលភាពនៅដំណាច់រដូវកាលនេះ។

តែថ្នាក់ដឹកនាំក្លិបសារិកាព្រៃចង់ឱ្យគេនិងបងប្រុស គឺ Sean Longstaff បន្តនៅជាមួយក្លិបទាំង២នាក់។ បងប្រុសរបស់ Matty គឺ Sean Longstaff ត្រូវបានភ្ជាប់នឹងការផ្ទេរទៅ Old Trafford ក្នុងរដូវក្ដៅកន្លងទៅនេះ៕