អតីតតារាបាល់ទាត់របស់ក្លឹប Paris Saint Germain កីឡាករ Blaise Matuidi បានអោយដឹងថា Neymar ចង់ឱ្យរូបគេបន្តលេងនៅក្លឹបដល់ចប់រដូវក្ដៅនេះ។

photo of Blaise Matuidi
Blaise Matuidi Former of Paris Saint-Germain

ការពិតណាស់  Matuidi បានចំណាយរយៈពេល6 ឆ្នាំនៅឯក្លឹប Paris Saint Germain ក្រោយគាត់បានផ្លាស់ទៅក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A , Juventus ក្នុងតម្លៃ 20 លានអឺរ៉ូ កាលពីខែសីហារដូេលក្ដៅនេះ ត្រឹមតែរយៈពេលពីរសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីចាក់ចេញ ក្លឹបយក្សបារាំង PSG បានបំបែកកំណត់ត្រាផ្ទេរពីពិភពលោក ដោយចុះហត្ថលេខាទិញ Neymar ពីក្លឹប Barcelona ។

Matuidi បាននិយាយប្រាប់ព័ត៌មាន L’Equipe ​​របស់បារាំងថា៖ «បើគ្មានព័ត៌មានលម្អិតពីប្រធានក្លឹបទេ ខ្ញុំពិបាកពិភាក្សាជាមួយ Neymar ណាស់ ។ រឿងខ្ញុំចាក់ចេញខ្ញុំបាន គិតគូរយ៉ាងល្អិតល្អន់ ជាមួយ Dani Alves នឹង Thiago Motta ផងដែរ» ៕

ប្រភពពី៖ soccerladum